ព័ត៌មានជាតិ
ផ្ទុះកូវីដចេញពីកាស៊ីណូ សុខ គីមម៉េង នៅច្រកទ្វារព្រំដែនតន់ហន់ពីរថ្ងៃរកឃើញអ្នកវិជ្ជមាន ១១១ នាក់
អាជ្ញាធរខេត្តកំពត បានប្រកាសរកឃើញ ចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១១១ នាក់ ត្រឹមតែរយៈពេល២ថ្ងៃ ដែលបានផ្ទុះចេញពីកាស៊ីណូ សុខ គីមម៉េង នៅច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់ ខេត្តកំពត។
រដ្ឋបាលខេត្តកំពតបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែសភា រកឃើញអ្នកវិជ្ជមាន ៥៦ នាក់ សុទ្ធសឹងជាបុគ្គលិក បម្រើការងារនៅកាស៊ីណូ សុខ គីមម៉េង ហើយការបន្តធ្វើតេស្ត និងយកសំណាក ដល់រសៀលថ្ងៃទី៣១ ខែឧសភា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់ បន្ថែមទៀត។

ក្រុមគ្រូពេទ្យអះអាងថា អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលកំពុងសម្រាកព្យាបាល និងកំពុងធ្វើចត្តាឡីស័ក ត្រូវចែកជា២មណ្ឌល គឺមណ្ឌលទី១ ស្ថិតនៅវិទ្យាល័យព្រះបិតា ថវិកាជាតិ ស្រុកកំពង់ត្រាច ដែលមានអ្នកពាក់ព័ន្ធសរុប ១០៤នាក់ កំពុងព្យាលបាល និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ដោយឡែក មណ្ឌលទី២ ស្ថិតក្នុងកាស៊ីណូ សុខគីមម៉េង ច្រកទ្វារព្រំដែនតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត មានអ្នកពាក់ព័ន្ធ ចំនួន១១៤នាក់ កំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕
អត្ថបទ៖សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


