ព័ត៌មានជាតិ
រោងចក្រនៅខេត្តព្រះសីហនុ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ បុគ្គលិកចេញចូល បញ្ចៀសការីករាលដាលកូវីដ១៩
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យថៅកែរោងចក្រនៅមូលដ្ឋានខេត្តព្រះសីហនុ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ បុគ្គលិករបស់ខ្លួនងាយស្រួលគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីអាចឆ្លើយតបទាន់ពេលវេលា បញ្ចៀសការឆ្លងរីករាលដាលទៅរោងចក្រដទៃទៀត។ ជាមួយគ្នានេះ ម៉ោងចេញចូលត្រូវបែងចែកខុសគ្នា ដើម្បីបញ្ចៀសការកកស្ទះបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩។ នេះបើតាម ប្រសាសន៏របស់លោក ខណៈអញ្ជើញចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ឃុំបិតត្រាំង និងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ និងប្រជាពលរដ្ឋរស់នៅ ក្នុងភូមិ ត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បន្តទៀតថា បើតាមការពិនិត្យជាក់ស្តែង រោងចក្រភាគច្រើនបានគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត បានបំពាក់ទូរបាញ់ថ្នាំសម្លាប់មេរោគ កន្លែងលាងដៃនៅមុខរោងចក្ រព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីប្រចាំការនៅគោលដៅរោងចក្រតំបន់សេដ្ឋកិច្ចទាំងពីរខាងលើ ត្រូវបន្តពិនិត្យរោងចក្រទាំងអស់ឱ្យបំពាក់ទូបាញ់ថ្នាំ អាល់កុលសម្លាប់មេរោគឱ្យបានពីរ ឬបី បើអាចដាក់កាន់តែច្រើនរឹតតែល្អ ដើម្បីងាយស្រួលឱ្យកម្មករ កម្មការិនីយើងចូលធ្វើការ និងចេញពីធ្វើការបានបាញ់ សម្លាប់មេរោគបានគ្រប់គ្នា ជាជំរើសល្អក្នុងការជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនោះ ត្រូវពិនិត្យការទទួលទានរបស់កម្មករ មិនត្រូវប្រមូលផ្តុំ ត្រូវមានបាយកញ្ចប់រៀងៗខ្លួននៅពេលថ្ងៃត្រង់ ដោយរក្សាគម្លាតសុវត្ថិភាពជាចំបង។

ក្នុងឱកាសនេះលោកអភិបាលខេត្តក៏បានអញ្ជើញបន្តចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានសមាជិករបស់ពួកគាត់មានវិជ្ជមានកូវីដ-១៩ ដោយធ្វើការណែ នាំត្រូវរស់នៅតាមបែបកន្លងថ្មីមិនត្រូវចេញទៅក្រៅត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ៕

អត្ថបទ៖ កោះពស់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


