មេបញ្ជាការនគរបាល ត្រូវបានកោះហៅ ក្រោយប្រើហិង្សាលើមន្ត្រីក្រោមឱវាទ កណ្តាលចំណោម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មេបញ្ជាការនគរបាល ត្រូវបានកោះហៅ ក្រោយប្រើហិង្សាលើមន្ត្រីក្រោមឱវាទ កណ្តាលចំណោម

បានផុស

នៅ

ខេត្តបាត់ដំបង៖ លោក យិម វិចិត្រ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ ៨២៣ ប្រចាំស្រុកសំឡូត ត្រូវបានការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត  កោះហៅឱ្យចូលខ្លួនទៅបំភ្លឺ កាលពីព្រឹកថ្ងៃទី២  ខែមិថុនា ឆ្នាំ២០២១ ជុំវិញករណីប្រើហិង្សាទៅលើនាយផ្នែកភស្តុភា នៅកណ្តាលចំណោមមនុស្ស ដែលជាការប្រមាថដល់មន្ត្រីនគរបាលក្រោមឱវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបកស្រាយពីជនរងគ្រោះឈ្មោះ ជា សម្ផស្ស បច្ចុប្បន្នមាននាទីជាប្រធានផ្នែកភស្តុភា នៃវរការពារព្រំដែនគោកលេខ ៨២៣ ប្រចាំស្រុកសំឡូត បានរៀបរាប់ថា ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើង
កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងទីតាំងវរៈ ៨២៣ ផ្ទាល់តែម្តង ដោយនៅព្រឹកនោះក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពស្រុក ក្រោមអធិបតីភាពលោក ណុប ដារ៉ា អភិបាលរងខេត្ត ក្នុងទិសដៅការពារ និងទប់ស្កាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ជនរងគ្រោះបានបន្តថា លោកមេបញ្ជាការ យិម វិចិត្រ បានហៅអាយកូម ទៅរូបលោក ប៉ុន្តែលោកមិនបានបើកអាយកូម ដោយសារតែនៅព្រឹកនោះលោករវល់ចូលទៅមើលចម្ការ  ហើយម៉្យាងគឺផុតវេនប្រចាំការរបស់លោកទៅហើយ។ ស្រាប់តែឃើញនាយរងផ្នែកវិទ្យុទាក់ទង បានដើរទៅហៅលោកដល់ចម្ការ ព្រោះផ្ទះរបស់លោកនៅទល់មុខនឹងវរៈ ៨២៣។ ពេលលោកដើរចូលទៅក្នុងទីតាំងវរៈភ្លាម លោក យិម វិចិត្រ បានលើកអាយកូម វាយមកលើផ្ទៃមុខលោកបណ្តាលឱ្យប៉ោងភ្លាម ដែលបញ្ហាសំខាន់គឺលោក យិម វិចិត្រ មិនបានសាកសួរ និងចាំស្តាប់ហេតុ ដោយលោកហ៊ានលើកដៃវាយទាំងកណ្តាលចំណោម។

ភាពអាមាសនេះហើយ ទើបលោកសម្រេចប្តឹងទៅស្នងការតែម្តង ព្រោះលោកមេបញ្ជាការ យិម វិចិត្រ ចូលចិត្តជេរ និង
ប្រើសម្តីអសុរោះដល់មន្ត្រីក្រោមឱវាទ។ ទីបំផុតរូបលោកក៏ត្រូវបានការិយាល័យបុគ្គលិក  ហៅអោយចូលខ្លួនទៅបំភ្លឺរួចហើយ  កាលពីថ្ងៃទី ១ ខែមិថុនា  ម្សិលមុិញនេះ ។

លោក វេ គឹមសុីម នាយការិយាល័យបុគ្គលិក បានបញ្ជាក់ថា ការិយាល័យបានកោះហៅលោក
យិម វិចិត្រ ចូលខ្លួន ហើយលោកក៏បានសារភាពថា ពិតជាបានវាយទៅលើបុគ្គលនោះផងដែរ
ដោយនៅពេលនេះ ការិយាល័យកំពុងរង់ចាំយោបល់ និងការសម្រេចពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បន្ទាន់! បាត់​ខ្លួន​មេធាវី​មួយ​រូប​តាំង​ពី​ម៉ោង៤ល្ងាច ​បន្ទាប់​ពី​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូត្រេះ​

កូវីដ-១៩៥ ម៉ោង មុន

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ចេតិយ​ដែល​ជា​បំណង​ចុងក្រោយ​ព្រឹទ្ធាចារ្យ គង់ ណៃ សម្រេចការ​សាងសង់​រួចរាល់​ជា​ស្ថាពរ

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កំពត​ផត ​កំពុង​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services