ព័ត៌មានជាតិ
រាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិសែន ជ័យ រក្សាជាតំបន់លឿងទុំ
ភ្នំពេញ ៖ សម្រាប់១សប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៩ មិថុនាឆ្នាំ២០២១ រាជធានីភ្នំពេញនៅតែរក្សាតំបន់លឿងដដែរ លើកលែងតែ២ភូមិនៅក្នុងខណ្ឌឫស្សីកែវនិងខណ្ឌពោធិ៍សែនជ័យ ដោយ២ភូមិនេះ គឺនៅរក្សាជាតំបន់លឿងទុំដដែរ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។

នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ មិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងនេះ លោក លោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឲ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែរ លើកលែងតែ២ភូមិប៉ុណ្ណោះសុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនៅហានិភ័យខ្ពស់នូវឡើយ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងការងារអោយបានម៉ត់ចត់បំផុតលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ។ចំពោះតំបន់លឿងទុំ ២ភូមិខាងលើត្រូវតែម៉ឹងម៉ាត់ដើម្បីកាត់ផ្តាច់កូវីដ-១៩ ទៅតំបន់ផ្សេងទៀត។ ចំពោះតំបន់លឿងដែលបើកអោយដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឹងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានទទួលព័ត៌មានថា មានទីតាំងខ្លះមានលួចបើការ៉ាអូខេ ម៉ាស្យា ល្បែងស៊ីសងហើយ ពិសេសខណ្ឌនៅជាយក្រុង ដូច្នេះទេ សូមលោក លោកស្រីជាអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបអោយខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវី-១៩។ ម្ចាស់ទីតាំងនឹងប្រឈមមុខ បញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ក្នុងរយៈពេលជាង៣ខែនេះ យើងហត់នឿយណាស់ហើយ ក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ។ដូច្នេះយើងត្រូវតែរួមគ្នាកុំអោយស្ថានភាពនោះវិលមកជាថ្មីឡើងវិញអោយសោះ៕
ដោយ ៖ ស្រីរ័ត្ន







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


