Connect with us

ព័ត៌មានជាតិ

អង្គការ GIZ តែងតែ​ចូលរួម​លើកកម្ពស់​យេនឌ័រ​ក្នុង​វិស័យ​សង្គមកិច្ច​ស្របតាម​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥

បានផុស

នៅ

ភ្នំពេញ ៖ ​ខណៈ​ពេល​ជួបពិភាក្សា​ជាមួយ​ទីប្រឹក្សា​របស់​អង្គការ GIZ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​បាន​ថ្លែងថា អង្គការ GIZ តែងតែ​ជួយ​ជ្រោមជ្រែង​និង​បាន​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏ប្រសើរ​មួយ​ក្នុង​ការចូលរួម​លើកកម្ពស់​យេនឌ័រ​ក្នុង​វិស័យ​សង្គមកិច្ច​ឆ្លើយតប​ទៅ​នឹង​ក្របខណ្ឌ​ជាតិ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ នាពេល​ថ្មីៗ​នេះ​ដែល​ស្របគ្នា​ជាមួយ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួ​រ សុ​បញ្ញា​ថ្លែង​បែបនេះ​ក្នុងពេល​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​អនុវត្ត​កិច្ចសហការ​របស់​នាយកដ្ឋា​ន​សុខុមាលភាព​សង្គម និង​អង្គការ​GIZ ដើម្បី​ពិនិត្យ​លើ​ផែនការ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ជំនួយ សង្គម​ឆ្នាំ​២០២១​ម្សិល​មិញ នេះ។

តាម​របាយ​ការ​ដដែល​បាន​បញ្ចា​ក់ថា ផ្អែក​តាម​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​មិន​ត្រឹមតែ​គិតគូរ​ពី​សិទ្ធ​សេរី​សុខុមាលភាព​ពិសេស​លើ​កម្ពស់​វិស័យ​យេ​ឌ័​រ​ប៉ុណ្ណោះ​ទេ​គឺ​រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ នៅ​ខែមករា ឆ្នាំ​២០២១​តទៅ ៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម