Connect with us

ព័ត៌មានជាតិ

សូម​មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ការ​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម

បានផុស

នៅ

ក្នុង​រយៈពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេតឃើញ​មានការ​កើនឡើង​នូវ​ការទទួលបាន​សារ​ទាក់ទង​នឹង​ការ​ឈ្នះ​រង្វាន់​ពី​មូលនិធិ​សុខុមាលភាព​កូ​កា​-​កូ​ឡា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា Telegram និង​ហ្វេ​ស​ប៊ុ​ក ដែលមាន​ខ្លឹមសារ​ថា “​ចុច​ដើម្បី​ចូលរួម​ស្ទង់​មតិ មានឱកាស​ឈ្នះ 200000​រៀល​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការស្រាវជ្រាវរ​បស់​នាយកដ្ឋាន សារ​ទាំងអស់នេះ​គឺជា​សារ​បោក​បញ្ឆោត ហើយ​អាចជា​ល្បិច​របស់​ពួកក្រុម​ជនខិលខូច​ដើម្បី ចែកចាយ​កម្មវិធី​មេរោគ លួច​ប្រមូលយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ឬ​ដើម្បី​ស្វែងរក​ទីតាំង​របស់​អ្នកប្រើប្រាស់​។ នៅពេល​ខ្លះ ពួកគេ​អាច​ប្រើល្បិច​ទាមទារ​ឱ្យ​លោកអ្នក​ធ្វើការ​បង់ប្រាក់​បន្តិចបន្តួច​ដើម្បីឱ្យ​លោកអ្នក​មានការ​ជឿជាក់ ប៉ុន្តែ​នេះ​ជា​ល្បិច​ដើម្បី​បោក​បញ្ឆោត​យកប្រាក់​កាស ឬ​ដើម្បី​លួច​យក​លេខ​ប័ណ្ណឥណទាន​របស់លោក​អ្នក​ទៀតផង​។​

​នាយកដ្ឋាន​សូម​ណែនាំ​ដល់​អ្នកប្រើប្រាស់​ទាំងអស់ កុំ​ជឿ​លើ​ការ​ឈ្នះ​រង្វាន់ ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ណាមួយ​នោះ ព្រោះ​ភាគច្រើន​វា​គឺជា​ការបោក​បញ្ឆោត​។ សូម​លោកអ្នក​កុំ​ចុច​នៅលើ​តំណ​ភ្ជាប់ ឬ​ធ្វើការ​ចែកចាយ​បន្ត ដែលនាំឱ្យ​ខាតបង់​ពេលវេលា ឬ​ប្រាក់កាស​របស់លោក​អ្នក​តែប៉ុណ្ណោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម