ព័ត៌មានជាតិ
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ណែនាំឱ្យប្រយ័ត្នករណីឆបោកទិដ្ឋការ
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មុននេះបន្តិច បានចេញសារជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន បើសិនជាមានស្ថាប័ន ឬបុគ្គលណាម្នាក់ អះអាងថា អាចជួយសម្របសម្រួលទិដ្ឋាការ ក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីដែលបានគ្រោងទុក។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតទទួលបានព័ត៌មានថា មានស្ថាប័ន និងបុគ្គលមួយចំនួន អះអាងថាអាចជួយសម្របសម្រួលករណីខាងលើនេះ។

ករណីឆបោកទិដ្ឋការនេះ ធ្វើឡើងក្រោមរូបភាពបោកប្រាស់ជនរងគ្រោះ ដោយប្រាប់ថាអាចជួយសម្របសម្រួលទិដ្ឋាការ បាន សម្រាប់អ្នកដែលមានបំណងចង់ធ្វើការនៅប្រទេសអូស្តា្រលី តាមរយៈទិដ្ឋាការ ETA ឬ Visitor ។ តែបើតាមស្ថានទូត គឺមិនមានការអនុញ្ញាតណាមួយ ឱ្យធ្វើការនៅប្រទេសអូស្ត្រាលីតាមរយៈទិដ្ឋាការទាំងពីរនេះឡើយ។
ស្ថានទូតអូស្ត្រាលី បញ្ជាក់ទៀតថា ការអនុញ្ញាតការធ្វើដំណើរតាមប្រព័ន្ធ ETA ឬទិដ្ឋាការ Visitor មិនមែនជាទិដ្ឋាការការងារទេ។ ហេតុនេះ ស្ថានទូតជូនជាដំណឹងថា នោះគឺជាករណីឆបោកទិដ្ឋការហើយ ប្រសិនបើជនណាម្នាក់មកប្រាប់លោកអ្នកថា អាចធ្វើការតាមទិដ្ឋការទាំងពីរខាងលើនេះបាន ព្រោះកម្មវិធីទិដ្ឋាការកសិកម្មអូស្ត្រាលី គឺលែងស្ថិតក្នុងដំណាក់កាលរៀបចំទៀតហើយ ហើយបច្ចុប្បន្ននេះ មិនមានប្រភេទទិដ្ឋាការកសិកម្មអ្វីទៀតនោះទេ។

ស្ថានទូតគូសបញ្ជាក់ដែរថា ស្ថានទូតក៏បានដឹងអំពីបុគ្គល ក៏ដូចជាភ្នាក់ងារ ដែលកំពុងព្យាយាមរៀបចំ ETAs/Visitor visas និងជើងហោះហើរទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់មនុស្សធ្វើការដោយខុសច្បាប់នេះផងដែរ និងស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការក្លែងបន្លំថាអាចជួយសម្រួលទិដ្ឋាការប្រភេទនេះបាន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


