Connect with us

ព័ត៌មានជាតិ

ពន្លឿនការពិនិត្យគ្រួសារគោលដៅដែលបាត់ចំនូលក្រោយពេលបិទខ្ទប់ ដើម្បីទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល

បានផុស

នៅ

ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានថ្លែងនូវការជំរុញលើទិសដៅពិនិត្យចំពោះបងប្អូនប្រជាពលរដ្ឋ បាត់បង់ចំនូល ឬអត់ការងារធ្វើដោយសារជំងឺកូវីដ១៩ ក្រោយការបិទខ្ទប់ដើម្បីទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល នៅក្នុងខែមិថុនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការថ្លែងឡើងម្សិលមិញ របស់លោក ឈួរ សបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្នុងពេលប្រជុំបូក សរុបការងារខែឧសភា និងអនុវត្តកម្មវិធីបន្តខែមិថុនា ដើម្បីត្រួតពិនិត្យលើលទ្ធផលការងាររបស់នាយកដ្ឋានក្នុខែឧសភា កន្លងមក និងការលើកទិសដៅអនុវត្តបន្តខែមិថុនា ពិសេសការត្រៀមអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេល បិទខ្ទប់សម្រាប់គ្រួសារមានការលំបាកផ្នែកជីវភាពសម្រាប់ គ្រួ សារ ដែលមាន អ្នកឆ្លងជំងឺកូវីដ-១៩ មានការលំបាកផ្នែកជីវ ភាព និងសម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងការអនុវត្តកម្ម វិធីការងារក្នុងដំណាក់កាលបរិបទកូវីដ-១៩។

លោកប្រធាននាយកដ្ឋានបានថ្លែងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ប្រាក់ចំណូល ឬបាត់បង់ការងារដោយសារការបិទខ្ទប់ដូចជា អ្នកលក់ដូរជាកញ្ច្រែងតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើកបរថយន្ត កម្មករផ្នែកដឹកជញ្ជូន កម្មករប្រមូលសំរាម កម្មករសំណង់ អ្នករើសអេតចាយ អ្នក បម្រើសេវាកំសាន្ត អ្នកបម្រើសេវាវិស័យទេស ចរណ៍ នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុ ព្រះសីហនុ នៃខេត្តព្រះសីហនុនិងខេត្តមួយចំនួនខ្លះទៀត ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម