Connect with us

ព័ត៌មានជាតិ

រកឃើញ​អ្នក​វិជ្ជមានកូ​វីដ​១៩ នៅ​ស្រុក​សូទ្រនិគម​០៩​នាក់ មាន​ទាំង​នគរបាល និង​គ្រូពេទ្យ

បានផុស

នៅ

ព័ត៌មាន​បឋម នៅ​ថ្ងៃទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០៩​នាក់​ទៅលើ​ពលរដ្ឋ ,​នគរបាល និង​គ្រូពេទ្យ នៃ​ស្រុក​សូទ្រនិគម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​មិថុនា​នេះ​ថា ថ្ងៃនេះ​ក្រុមការងារ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០៩​នាក់​ទៅលើ​ពលរដ្ឋ ,​នគរបាល និង​គ្រូពេទ្យ នៃ​ស្រុក​សូទ្រនិគម​។ ​លោក​បន្ត​ថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត​។​

លោក​ឧត្ដមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ខែ​មិថុនា​នេះ​ថា ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ អ្នក​វិជ្ជមាន​កូ​វីដ​១៩ លើ​អធិការនគរបាល​ស្រុក​សូទ្រនិគម និង​មន្ត្រីនគរបាល​ចំនួន​៣​នាក់ ព្រមទាំង​ពលរដ្ឋ​នៃ​ស្រុក​សូទ្រនិគម ហើយ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​និង​ក្រុម​គ្រូពេទ្យ​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត​។​ លោក​បន្តថា ចំពោះ​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម និង​មន្ត្រីនគរបាល​ផ្សេងទៀត ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅតាម​ការណែនាំរ​ប់​គ្រូពេទ្យ ហើយ​កិច្ច​ការដឹកនាំ​ គឺ​មាន​ខាង​អធិការរង​ស្តីទី​ម្នាក់​ដឹកនាំ​ការងារ​បណ្ដោះអាសន្ន​សិន​។​

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ឆ្លង​នេះ​ថា បាន​ចេញពី​ប្រភព​ណាមួយ​ឲ្យ​ច្បាស់លាស់ ដើម្បី​ងាយស្រួល ​ក្នុង​ការ​គ្រប់គ្រង​ស្ថាន​ការ​ឲ្យ​បាន​ម៉ត់ចត់​៕

អត្ថបទ៖ ​កុសល

សូមចុចអាន៖ ​ប្រកាស​តួលេខ​ថ្ងៃនេះ​ថយចុះជាង ៣០០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម