ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ បើកកិច្ចប្រជុំជាមួយតំណាងរោងចក្រមួយចំនួន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្ត ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពង្រឹងការងារបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយបណ្ដារោងចក្រពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ាមេបញ្ជាការតំបន់សឹករងតាកែវ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុកពាក់ព័ន្ធ និងឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្តក៏ធ្វើការណែនាំដល់បណ្ដារោងចក្រសហគ្រាសទាំងអស់ ត្រូវពង្រឹងនិងត្រូវតែគិតពីសុខភាពរបស់កម្មករនិយោជិតក្នុងរោងចក្ររបស់ខ្លួនដើម្បីចៀសឆ្ងាយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើងនៅក្នុងកន្លែងធ្វើការជាពិសេស គឺត្រូវចូលរួមទាំងអស់គ្នាទប់ស្កាត់ឱ្យខានតែបានការចម្លងពីរោងចក្រទៅសហគមន៍ ឬពីសហគមន៍ទៅក្នុងរោងក្រ ។
ដោយឡែកកម្មករកម្មការនីត្រូវតែថែរក្សាសុខភាពខ្លួនឯង ធ្វើយ៉ាងណាកុំឱ្យកើតមានជំងឺនេះ ព្រោះថាជំងឺនេះងាយឆ្លងខ្លាំងបំផុតហើយត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៣កុំ និង៣ការពារ គឺធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯងនិងសម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


