ព័ត៌មានជាតិ
ក្រុមការងារបច្ចេកទេសបានបន្តអនុវត្តភារកិច្ចរៀបចំផែនការពិនិត្យទិន្នន័យជនអាណាថា ក្រោយពេលមានភាពប្រសើរនៃជំងឺ កូវីដ-១៩
មន្ត្រីជំនាញរបស់នាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ក្រុមការងារបច្ចេកទេសបានបន្តអនុវត្តភារកិច្ចរៀបចំផែនការអង្កេតរហ័សជនអាណាថាក្រោយពេលមានភាពប្រសើរនៃជំងឺ កូវីដ-១៩។ នេះជាការលើកឡើងរបស់លោកឈួរ សុបញ្ញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារបច្ចេកទេសអង្កេតរហ័សជនអនាថាដើម្បីពិភាក្សាលើវឌ្ឍនភាពនិងវិភាគទិន្នន័យនៃការអង្កេតកន្លងមកនិងការ រៀបចំផែនការអង្កេតបន្តបន្ទាប់ក្រោយពេលភាពប្រសើរនៃជំងឺ កូវីដ-១៩ នាថ្ងៃម្សិលមុិញនេះក្នុងនាយកដ្ឋានសុខុមាលភាពសង្គមរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា។

លោក ឈួរ សុបញ្ញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសបានថ្លែងថា ក្រៅពីកិច្ចការអង្កេតរហ័សជនអាណាថា លើកទី១និងទិសដៅផែនកសរលើកទី២នោះរួចមកខាងក្រសួងក៍បានប្រកាសថា បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេសជនអាណាថាដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩សូម អញ្ជើញបន្តមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបឋមពីរាជរដ្ឋាភិបាល។

ដោយឡែកគ្រួសារឬជនអាណាថាដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


