Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​នឹង​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ត្រឹម​​ថ្ងៃ ០៨ កក្កដា ខណៈ​ខណ្ឌ​ខ្លះ​បាន​បញ្ចប់​ទាំង​ស្រុង​

បានផុស

នៅ

រាជធានីភ្នំពេញគ្រោងបញ្ចប់យុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកក្កដាខាងមុខ​នេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំតាមរយៈ video conference ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា សម្រាប់រាជធានីភ្នំពេញនឹងបញ្ចប់យុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃទី០៨ ខែកក្កដា ខណៈ​មក​ដល់​ពេលនេះ​យុទ្ធនាការ​នេះ​កំពុង​តែ​ធ្វើ​ក្នុង​ខណ្ឌ​ចំនួន ១១ ហើយ​ខណ្ឌ​ខ្លះ​ក៏​បានបញ្ចប់​ទាំង​ស្រុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមខណ្ឌទាំង១៤ នៅ​សល់​តែ​​ខណ្ឌ​ចំនួន ៣ ទៀត ដែល​​រួមមាន ខណ្ឌដូនពេញ ជ្រោយចង្វារ​និង​ខណ្ឌ​ព្រែក​ព្នៅ​ដែល​នឹង​បើកយុទ្ធនាការ​ចាក់​វ៉ាក់សាំង​​នៅ​ថ្ងៃនេះ។

​ភូមិសាស្រ្តរាជធានី​ភ្នំពេញជា​តំបន់​​មានហានិភ័យ​ខ្ពស់ ហើយ​រដ្ឋាភិបាល​បានប្រើប្រាស់​កងកម្លាំង​ក្រុម​គ្រូពេទ្យកងទ័ព ដើម្បី​ចូលរួម​យុទ្ធនាការ​ចាក់ស្រោច​វ៉ាក់សាំង​នៅ​តំបន់​ដែលមាន​ការ​ឆ្លងរាលដាល​ធ្ងន់ធ្ងរ ដើម្បី​បង្កើត​ភាព​ស៉ាំការពារ​កុំ​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ដទៃ។

​​ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​លឿន​និង​ឆាប់រហ័ស​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ដោយ​ប្រើប្រាស់​កម្លាំង​សរុប​និង​មធ្យោបាយ​សរុប​របស់​ជាតិ​ សំដៅ​បង្កើត​ឲ្យ​មាន​ភាពស៊ាំ​សហគមន៍​ទប់ទល់​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​។

ក្រោយ​ពេល​នៅ​រាជធានី​ភ្នំ​ពេញ​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​នៅ​ខែកក្កដា​ រដ្ឋាភិបាល​នឹង​បន្ត​កំណត់​ភូមិសាស្រ្ត​ខេត្ត​ក្រុង​ដែល​ប្រឈម​ខ្ពស់​ ដើម្បី​ផ្តល់​អាទិភាពលើ​ការចាក់វ៉ាក់សាំង។ ដោយ​ឡែក​​នៅថ្ងៃនេះ ខេត្តកណ្តាល​ក៏មានយុទ្ធការ​ចាក់វ៉ាក់សាំងនៅ​ស្រុក​ក្រុង​ទាំង ១១ ទូទាំង​ខេត្ត ខណៈ​ខេត្តដែលមានភូមិសាស្រ្ត​ជាប់​រាជធានី​ភ្នំពេញ ក៏មាន​ការ​ប្រឈម​ការ​ឆ្លង​រាលដាល​កូវីដ១៩។

បើ​តាម​អភិបាលខេត្តកណ្តាល បានត្រៀមក្រុមគ្រូពេទ្យប្រមាណ២៥០០នាក់ ដើម្បីធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋទូទៅ និងកម្មករ កម្មការី ទាំង១១ក្រុង-ស្រុក ប្រព្រឹត្តទៅដោយភាពរលូនជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៤ វិនាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

ជីវិតកម្សាន្ដ៩ នាទី មុន

តារាសម្តែង សួង សាខារ៉ានីត ចែករំលែកបទពិសោធជោគជ័យ ៦ ចំណុច

ព័ត៌មានជាតិ១១ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

តារា​សម្ដែង​ សិង្ហបុរី​ ត្រូវ​ឃុំ​ខ្លួន​ពី​បទ​បំពានច្បាប់ឥស្លាម ក្រោយជិតស្និទ្ធជាមួយ​តារាស្រីម៉ាឡេស៊ី ​

សន្តិសុខសង្គម៣៧ នាទី មុន

អគ្គិភ័យឆេះព្រៃលើភ្នំស្វាយ ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ​សល់ពីសង្គ្រាម២គ្រាប់ផ្អើលអ្នកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម