Connect with us

ព័ត៌មានជាតិ

កម្ពុជា​និង​ម៉ា​កាវ ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​ការ​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពន្ធ​លើ​ប្រាក់ចំណូល​និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ

បានផុស

នៅ

ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​នៃ​សាធារណៈ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ស្តី​ពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​ពាក់ព័ន្ធ​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ​និង​ការ​ជៀសវាង​ពន្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានបញ្ជាក់​ថា​ការចុះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ក្នុងនាម​រដ្ឋាភិបាល​កម្ពុ​ជា​កាលពី​ថ្ងៃទី ២៣ ខែមេសា​ ឆ្នាំ​២០២១ ​នៅ​រាជធានី​ភ្នំពេញ​ និង លោក​ឡី វ៉ៃ នុង រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុងនាម​ជា​រដ្ឋាភិបាល​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ ​ឆ្នាំ​២០២១ ​នៅ​ទីក្រុង​ម៉ា​កាវ​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បន្តថា កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង ឌី​ធី​អេ​ទី ១០​ដែល​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​យុត្តាធិការ​ដៃគូ​ហើយ​កិច្ចព្រមព្រៀង​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ភាគី​ហត្ថលេខី​លើ​កិច្ច​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ក្នុងការ​កំណត់​សិទ្ធិ​នៃ​ការ​យកពន្ធ​កំណើន​មូលដ្ឋាន​គិត​ពន្ធ​តាមរយៈ​ការទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់​រំហូរ​មូលធន ការផ្ទេរ​បច្ចេកវិទ្យា​និង​ជំនាញ​ពី​បរទេស ការការពារ​និង​វា​សន​ជន​ប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ពន្ធ​និង​ការការពារ​ចំណូល​ពន្ធ​ក្នុងស្រុក​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​គេចវេះ​ពន្ធ​រវាង​យុត្តាធិការ​ទាំងពីរ​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បន្ថែមទៀតថា កិច្ចព្រមព្រៀង​នេះ​នឹង​ចូល​ជា​ធរមាន​នៅពេលដែល​យុត្ថាធិការ​ទាំងពីរ​បាន​បញ្ចប់​នីតិវិធី​ក្នុងស្រុក​វៀងៗ​ខ្លួន​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុងចំណោម​សមិទ្ធផល​ធំៗ​ជាច្រើន​ដែល​រដ្ឋាភិបាល​នីតិកាល​ទី​៦​សម្រេចបាន​ហើយ​កម្ពុជា​បាន​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​ដូចគ្នានេះ​ជាមួយ​ដៃគូ​មួយចំនួនទៀត​ដូចជា​ហ្វីលីពីន​ឡាវ​ជប៉ុន​និង​តួ​ក​គី​ជាដើម​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម