ព័ត៌មានជាតិ
ខេត្តកំពង់ចាមក្លាយជាខេត្តផ្គត់ផ្គង់ត្រីសាច់ដ៏សំខាន់មួយនៅលើទីផ្សារកម្ពុជា
ភ្នំពេញ ៖ ខេត្តកំពង់ចាមដែលធ្លាប់ជាខេត្ត ដែលមានសក្ដានុពលក្នុងការដាំដុះដំណាំឧស្សាហកម្មប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាខេត្តផ្គត់ផ្គង់ត្រីសាច់ដ៏សំខាន់មួយនៅលើទីផ្សារកម្ពុជា។
បើតាម លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហោះនៅលើទំព័រហ្វេប៊ុកផ្លូវការរបស់លោក នៅថ្ងៃនេះថា «ខេត្តកំពង់ចាមជាខេត្តមួយដែលប្រជាជនយើងភាគច្រើនបានដឹង និងទទួលស្គាល់ថា ជាខេត្តដែលមានសក្ដានុពលក្នុងការដាំដុះដំណាំឧស្សាហកម្ម ប៉ុន្តែនាពេលបច្ចុប្បន្នខេត្តមួយនេះ បាននឹងកំពុងក្លាយទៅជាខេត្តមួយដែលបាននឹងកំពុងផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា»។

លោករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នខេត្តកំពង់ចាមបានផ្គត់ផ្គង់ត្រីសាច់ចូលក្នុងទីផ្សារកម្ពុជា ប្រមាណពី ២០ ទៅ ៣០ តោន ក្នុងមួយថ្ងៃ បើទោះបីការធ្វើវារីវប្បកម្ម នៅកម្ពុជាជាទូទៅ នៅមានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាក់ទងទៅនឹងមធ្យោបាយផលិត និងការប្រកួតប្រជែងជាមួយការនាំចូលផលិតផលត្រីរបស់ប្រទេសជិតខាងយ៉ាងណាក៏ដោយ។
លោក រដ្ឋមន្ត្រី បានលើកឡើងថា ជាក់ស្តែង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបរិមាណផលចាប់ត្រីចិញ្ចឹមតាមស្រះនិងបែនៅខេត្តកំពង់ចាម ដែលវារីវប្បករចាប់លក់មានចំនួនសរុប ៣៤ ៨៤៨ គក្រក្នុងនោះត្រីឆ្តោចំនួន១៤ ៤៨៤គក្រ ត្រីប្រាចំនួន១៧ ៤៣០គក្រនិងត្រីពោ ចំនួន ២ ៩៣៤គក្រ។

ថ្មីៗនេះ សមាគមវារីវប្បករនៅកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាល បន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលពីប្រទេសវៀតណាមឲ្យបានម៉ឺងម៉ាត់ដើម្បីដោះស្រាយបញ្ហាទីផ្សារនិងហានិភ័យរបស់អ្នកចិញ្ចឹមត្រីក្នុងស្រុក។
បើតាមលោក ឡែមផូរ សុថាវរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបានមានប្រសាសន៍ ថា«ការដែលត្រីនៅក្នុងស្រុកយើងចាលនេះមានពីរទី១ដោយសារស្រុកយើងមានជំងឺកូវីដ១៩ភោជនីយដ្ឋានមួយចំនួនបានបិទ ព្រមទាំងពិធីនានាដូចជាបុណ្យទាន ការរៀបអាពាហ៍ពិពាហ៍ បានផ្អាកធ្លាក់ចុះសល់អ្នកហូបធម្មតានិងទី២មានការនាំចូលមកទៀត ដែលមានការនាំចូលត្រឹមត្រូវនិងមិនត្រឹមត្រូវធ្វើឲ្យត្រីចាល។

ប្រសិនបើនាំចូលមានការបង់ពន្ធត្រឹមត្រូវបង់ពន្ធ១០០ភាគរយអត់មានគេចពន្ធតម្លៃត្រីវៀតណាមមានតម្លៃប្រហាក់ប្រហែលយើងដែរ។អីចឹងអាជីវកររកស៊ីនាំចូលត្រីឈប់រកស៊ីនាំចូលត្រីនាំឲ្យពិបាកខាតកម្លាំងគាត់នឹងចាប់ពីត្រីនៅស្រះយើងវិញយកទៅលក់ងាយស្រួលជាង»។
លោកបានបន្តថា កាលណានាំចូលថោកជាងឈ្មួញធំនាំចូលពីវៀតណាមមកដាក់ក្នុងយឿត្រីហើយឈ្មួញតូចៗយកពីយឿទៅចែកចាយតាមទីផ្សារតាមកញ្ច្រែង។ បើចាប់ត្រីតាមស្រះថ្លៃជាងហើយលំបាកដើរចាប់ទៀត។ ដូចនេះការនាំចូលនេះបានប៉ះពាល់ខ្លាំងដល់អ្នកចិញ្ចឹមត្រីយើង៕
ដោយ ៖ សំអឿន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


