ព័ត៌មានជាតិ
បើកកិច្ចប្រជុំអំពីទិន្នន័យអ្នកស្លាប់ដោយកូវីដ សម្រាប់ទទួលកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយបិទខ្ទប់
លោកឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម ក្រសួងសង្គមកិច្ចអតីតយុទ្ធជនបានថ្លែងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់អំពីទិន្នន័យរបស់អ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ទទួលកម្មវិធីជំនួយសង្គមជាសាច់ប្រាក់របស់រាជរដ្ឋាភិបាលក្រោយពេលបិទខ្ទប់។ លោកប្រធាននាយកដ្ឋានថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ Zoom នាថ្ងៃនេះជាមួយក្រុមការងារក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម នៃការផ្តល់ទិន្នន័យរបស់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។

លោកឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម ក្រសួងសង្គមកិច្ចអតីតយុទ្ធជនបានថ្លែងថា ការស្រង់អំពីទិន្នន័យគ្រួសារគោលដៅពាក់ព័ន្ធវិបត្តិគ្រួសារដោយសារកូវីដ១៩នេះធ្វើឡើងសម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំ បាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិងគ្រួសា រប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ។


សូមបញ្ចាក់ថា កិច្ចប្រជុំតាមអនឡាញ Zoom នោះប្រព្រត្តិទៅដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល រួមទាំងក្រុមការងារបច្ចេ កទេសទួលបន្ទុកអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះផ្ទាល់នៅរាជធានីភ្នំពេញតែម្តង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


