Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន៤៤នាក់បន្ថែម និងជាសះស្បើយ១៣៨នាក់

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មីចំនួន៤៤នាក់បន្ថែម ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករ​ប្រុស-ស្រី មកពីប្រទេសថៃ ហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះដែរ រដ្ឋបាលខេត្តក៏បាន​ប្រ​កាស​​មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន១៣៨នាក់ផងដែរ។

រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ ឬប្រយោល​សូមរួសរាន់​មកជួប​ក្រុម​គ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក​តាមផ្ទះក្នុងក្រុម​គ្រួសារ​រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម​ឆ្លើយតប​បន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌល​សុខភាពឃុំ សង្កាត់​ និងអាជ្ញាធរមូដ្ឋានជាបន្ទាន់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម