ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរាជធានី ចុះបិទហាងខារ៉ាអូខេ ផាតធី ដែលផ្គើនមិនស្តាប់ការណែនាំ
ហាងខារ៉ាអូខេមួយកន្លែងយីហោ ផាត ធី នៅតាមបណ្តោយផ្លូវបេតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី មិនខ្លាចការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានី សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការបិទនិងឃាត់មនុស្សជាច្រើននាក់យកទៅធ្វើចត្តាឡីស័ក កាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ដោយសារតែជំងឺកូវីដ១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទហាងផឹកស៊ី ក្លឹបកម្សាន្ត ការជួបជុំ និងការលក់គ្រឿងស្រវឹង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
នៅវេលាកើតហេតុក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍សម្ងាត់ថា ទីតាំងហាងខារ៉ាអូខេ យីហោ ផាតធី ខាងលើលួចបើកទទួលភ្ញៀវជាច្រើនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩ និងផ្គើនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាប និងបិទជាបណ្ណោះអាសន្ន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន ៣២នាក់ ក្នុងនោះនារី១៦នាក់ នាំយកទៅធ្វើចក្តាឡីស័ក នៅស្នងការរាជធានីភ្នំពេញ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


