រថយន្តមួយគ្រឿងដឹកមាន់ចម្រុះពីថៃ ត្រូវអគ្គនាយកដ្ឋានសុខភាពសត្វ ឃាត់បាននៅស្រុកសូទ្រនិគម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រថយន្តមួយគ្រឿងដឹកមាន់ចម្រុះពីថៃ ត្រូវអគ្គនាយកដ្ឋានសុខភាពសត្វ ឃាត់បាននៅស្រុកសូទ្រនិគម

បានផុស

នៅ

ខេត្តសៀមរាប៖ រថយន្តមួយគ្រឿងដឹកសត្វមាន់ចំម្រុះត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន នៅតាមផ្លូវជាតិលេខ៦ ជិតផ្សារដំដែក ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។​ ករណីនេះបានកើតឡើងកាលពីម៉ោង០៧ និង០៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយធ្វើការសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចុះស្ទាក់ចាប់រថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣B ៤៩៤២ ដឹកសត្វមាន់ជម្រុះយកស៊ុត ចំនួន ២២២តាកា ស្មើនឹង១,៩៩៨ក្បាល ដឹកចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ (តាមការឆ្លើយបញ្ជាក់របស់អ្នកបើកបររថយន្តដឹកសត្វមាន់) ត្រូវបានក្រុមការងារស្ទាក់ចាប់នៅចំណុចខាងលើ។

ក្រុមការងារបានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

អត្ថនបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services