Connect with us

ព័ត៌មានជាតិ

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ព្រលឹងចុងសក់​ ខណៈ​អ្នកផ្គត់ផ្គង់​អគ្គិសនី​អង្គ​រកា ផ្តាច់​ភ្លើង

បានផុស

នៅ

តា​កែវ ៖ បើ​សិន​ជា​ជ្រុលជ្រួស​ ឬ​ ប្រហែស​តែ​ប​ន្តិច​ជ្រូក​រាប់ពាន់​ក្បាល​នឹង​ត្រូវ​ងាប់​អស់​ខាត់​បង់​ប្រាប់​រាប់​សិប​ម៉ឺន​ដុល្លារ​ជាក់​ជា​ពុំ​ខាង ព្រោះតែ​ខាង​អគ្គិសនី​ដែល​ផ្គត់ផ្គង់​ចរន្ត​ឲ្យ​ខ្លួន​ផ្តាច់​ភ្លើ​ង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ៊ី ឆេង តំណាង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​ដែល​ស្ថិតនៅ​ភូមិ​ឫស្សី​មួយ​គុម្ព ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា អគ្គិសនី​អង្គរកា បាន​ផ្តាច់​ភ្លើ​ង​ធ្វើ​ឲ្យ​ជ្រូក​ក្តៅ និង​ស្ទះខ្យល់​ចេញចូល ដោយ​គ្រាន់តែ​ខ្លួន​យឺត​យ៉ាង​ក្នុង​ការ​បង់ថ្លៃ​ប្រើ​ប្រាស់​១​ថ្ងៃ​។ គាត់​បន្ត​ថា ចុះបើ​ជ្រូក​កសិដ្ឋាន​របស់​គាត់​ងាប់​អស់​ តើ​គាត់​មាន​សង្ឃឹម​អ្វី ណាមួយ​ចំណាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ណាមួយ​ជាប់​កម្ចី​ធនាគារ ព្រោះ​បើ កសិដ្ឋាន​ដាច់ភ្លើ​ង​ ដូចជា​ករណី​មក​ផ្តាច់​ឆៅៗ ពន្យារ​មិន​ត​ភ្ជាប់​រាប់​ម៉ោង​យ៉ាងនេះ​ជ្រូក​នឹង​ថប់ដង្ហើម​ពេញ​ទ្រុង ព្រោះ​គ្មាន​កង្ហារ​ប្រើប្រាស់​។

លោក ហ៊ី ឆេង បាន​បញ្ជាក់​ថា ទឹកប្រាក់​ជាង​៤​ពាន់​ដុល្លា​ជា​ប្រាក់​ថ្លៃ​ប្រើប្រាស់​ភ្លើង​ខែ​មុន​នេះ ចំណែក​ប្រា​ក់​ជាង​២​ពាន់​ដុល្លារ​ជា​ប្រាក់​ ដែល​ម្ចាស់​អាជ្ញាប័ណ្ណ​ថា ជា​ប្រាក់​ដែល​EDC ពិនិត្យ​ឃើញ​កុង​ទ័​រ​មួយ​ខូច ​ហើយ​ដូរ​ឡើងវិញ ចឹ​ង​ដោយ​មិនទាន់​យល់ច្បាស់ ហើយក៏​ពុំ​ទាន់​បង់​ដែរ ចាំ​សួរ EDC​សិន ស្រាប់តែ​ផុតកំណត់​បង់​ភ្លើង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ក៏​មក​ផ្តាច់​ភ្លើង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ម៉ោង​ប្រហែល​៨​ព្រឹក​។

​ក្រោយពេល​ផ្តាច់​ភ្លើ​ង​​ម៉ោង​៨​ព្រឹក ម្ចាស់​កសិដ្ឋាន​បាន​បង់ប្រាក់​នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃទី​១៦​គឺ​មួយ​ម៉ោង​បន្ទាប់ តែ​ខាង​អគ្គិសនី​ពន្យារ​ពេល​តភ្ជាប់​ចរន្ត​ជា​ច្រើ​ន​ម៉ោង ធ្វើឲ្យ​ជ្រូក​រកកល់​ត្រដរខ្យល់​ប៊ិះ​នឹង​ងាប់​ខាត់​បង់​ធ្ងន់ធ្ងរ​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម