Connect with us

ព័ត៌មានជាតិ

វិស័យ​ឯកជន​ស្នើ​៧​ចំណុច​ឲ្យ​ក្រសួង​អប់រំ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​គ្រឹះស្ថានសិក្សា​ឯកជន

បានផុស

នៅ

ភ្នំពេញ​ ៖​ វិស័យ​ឯកជន​បាន​ដាក់​សំណើ​៧​ចំណុច​ឱ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​គ្រឹះស្ថានសិក្សា​ឯកជន​នៅ​ទូទាំងប្រទេស​ក្នុង​កំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ ១៩​។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមការងារ ដ​(១១) វិស័យ​អប់រំ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១៦​មិថុនា សំណើ​៧​ចំណុច​ដែល​ក្រុមការងារ​បាន​ដាក់​ទៅ​ក្រសួង​អប់រំ​ជួយ​ដោះស្រាយ​ក្នុង​នោះ​រួមមាន​ទី​១. សំណើសុំ​បើក​សាលារៀន​ឡើងវិញ​ដោយ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ថ្នាក់ k-12 រៀន​ជា​លក្ខណៈ online plus ដូចគ្នា​ដែលមាន​ការទទួលខុសត្រូវ​របស់​សាលា​នីមួយៗ​ជាមួយនឹង​គោរព​តាម​គោលការណ៍ ស្តង់ដា​វិធានការ​អនាម័យ​របស់​ក្រសួង អប់រំ​យុវជន​និង​កីឡា​និង​ស្នើ​កំណត់​ថ្ងៃ​ប្រឡង​បាក់​ឌុប​។​

ទី​២. សំណើ​សុំ​បិទ​ត្រឹម​ទីតាំង​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ឬ​ទីតាំង​ដែល​សង្ស័យ​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ចំពោះតែ​ថ្នាក់​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​ដែល​មាន​កើត​ជំងឺ​កូ​វីដ​១៩​ឬ​ដែល​សង្ស័យ​កើត​ជំងឺ​កូ​វីដ​១៩ ជាជាង​ការ​បិទ​សាលា​ទាំងមូល​តែម្ដង​។​

ទី​៣.​សំណើសុំ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​ជាពិសេស​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​នៅ​តាម​បណ្ដាល​ខេត្ត​នានា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​ការចាក់​វ៉ាក់សាំង​នោះ​អាចធ្វើ​បាន​នៅតាម​ទីតាំង​សាលា​ផ្ទាល់​តែម្ដង​។​

​ទី​៤. សំណើសុំ​ធនាគារជាតិ​នៃ​កម្ពុជា​បន្ថយ​អត្រា​ការប្រាក់​ពិសេស​ស្នើសុំ​បន្ថយ​អត្រា​ការប្រាក់​កាតព្វកិច្ច​ចំពោះ​ធនាគារឯកជន​ដើម្បី​ឲ្យ​ធនាគារឯកជន​មានលទ្ធភាព​បន្ថយ​អត្រា​ការប្រាក់​មកដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​និង​ស្នើសុំ​ពន្យារពេល​នៃ​ការសង​ត្រឡប់​វិញ​។​

​ទី​៥. សំណើសុំ​ផ្អាក​ការបង់ថ្លៃ​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស និង​អាច​ទទួលបាន​អត្ថប្រយោជន៍​ដែល​ផ្ដល់​ដោយ​បស​ស​ជាធម្មតា​។​

​ទី​៦.​សំណើសុំ​បង្កើត​ល្បឿន​អ៊ីនធឺណិត​សម្រាប់​វិស័យ​អប់រំ​ដោយ​ស្នើសុំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បង្កើន​ល្បឿន អ៊ិន​ធើ​ណេ​ត​ឱ្យបាន​លឿន​សម្រាប់​វិស័យ​អប់រំ​ដើម្បី​ឆ្លើយតប​ឱ្យបាន​ល្អប្រសើរ​ចំពោះ​ការប្រើប្រាស់​ក្នុង​ការ​រៀន​តាម​អន​ឡាញ​របស់​សិស្ស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​និង​ទី​៧. សំណើសុំ​ព្យួរ​ការ​បង់ពន្ធ​កាត់​ទុក​លើ​ប្រាក់បៀវត្ស​បុគ្គលិក​អប់រំ​ផ្នែក​ឯក​ឯកជន​បើ​អាច​បន្ធូរបន្ថយ​ត្រឹម​រយៈពេល ៦​ខែ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម