Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ប្រកាស​ប្រឡង​ឌី​ប្លូ​ម​ នៅ​ថ្ងៃទី​១៥​ វិច្ឆិកា​ និង​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​៦​ធ្នូ​ខាងមុខ

បានផុស

នៅ

​ភ្នំពេញ​ ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​កំណត់​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​មធ្យមសិក្សា​បឋមភូមិ​ឬ​ឌី​ប្លូ​ម​ នៅ​ថ្ងៃទី​១៥ ​ខែវិច្ឆិកា​ ឆ្នាំ​២០២១​ និង​ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​១៧​មិថុនា​បាន​ឲ្យ​ដឹង​ថា​ចំពោះ​ការប្រកាស​លទ្ធផល​ប្រឡង​ឌី​ប្លូ​ម​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២១​និង​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​វិញ​នៅ​ថ្ងៃទី​២៨​និង​២៩​ខែធ្នូ​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០២០​កន្លងទៅ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ ១៩​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​សម្តេច​តេ​ជោ​ហ៊ុន សែន​ បានសម្រេច​ឲ្យ​បេក្ខជន​ប្រឡង​ឌី​ប្លូ​ម​ដែល​មិនបាន​ចូល​ប្រឡង​និង​បេក្ខជន​ប្រឡង​ធ្លាក់​និង​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​បាក់​ឌុប​ទាំងអស់​ឲ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ការ​ប្រឡង​ឡើយ​។​

លោក រស់ សុ វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​លើកទឹកចិត្ត​សិស្សានុសិស្ស និង​បេក្ខជន​ប្រឡង​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តាម​អន​ឡាញ ថែរក្សា​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ខណៈពេលដែល​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឈម​នឹង​កូ​វីដ​-១៩​នៅឡើយ​។ លោក បាន​បញ្ជាក់​ថា ក្រសួង​អប់រំ​នៅតែ​បន្ត​លើកកម្ពស់​គុណភាព​អប់រំ និង​គុណភាព​ប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប​ដដែល​បើទោះបីជា​កម្ពុជា​ជួបប្រទះ​នឹង​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម