ព័ត៌មានជាតិ
មន្ទីរពេទ្យខេត្តកោះកុង ប្រកាសឱ្យពលរដ្ឋធ្លាប់ទៅទិញឱសថនៅឱសថស្ថាន«ព្រះវិហារ»ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
មន្ទីរពេទ្យខេត្តកោះកុង បានប្រកាសឱ្យប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញឱសថ នៅឱសថស្ថាន «ព្រះវិហារ»មានទីតាំងជិតរង្វង់មូលរូបចម្លាក់យាយរែកផ្លែឈើ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង
សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ និងធ្វើចត្តាឡីស័កដោយខ្លួនឯង តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះម្ចាស់ឱសថស្ថាននេះ ត្រូវបានរកឃើញផ្ទុកមេរោគកូវីដ-១៩ ។

បើតាមមន្ទីរសុខាភិបាលខេត្តកោះកុងបានបញ្ជាក់ថា «សូមជម្រាបបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តកោះកុងដែលពាក់ព័ន្ធទិញឱសថនៅឱសថស្ថាន«ព្រះវិហារ» មានទីតាំងជិតរង្វង់មូលរូបចម្លាក់យាយរែកផ្លែឈើ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង ក្នុងរយ:ពេល១៤ថ្ងៃនេះ សូមមេត្តាមានការប្រុងយ័ត្ន ឬត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង ព្រោះបងស្រីជាម្ចាស់ឱសថស្ថាននេះ ត្រូវបានរកឃើញផ្ទុកមេរោគកូវីត-១៩ នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង នៅពេលយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះមានអ្នកពាក់ព័ន្ធជាច្រើនទៀត តាមការសាកសួរព័ត៌មានបន្ថែម »។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តកោះកុងកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ គួរឱ្យព្រួយបារម្ភ ពិសេសនៅក្រុងខេមរៈភូមិន្ទនិងស្រុកមណ្ឌលសីមា។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ចាប់ពីថ្ងៃទី១៨ .១៩ និង២០ ខេត្តកោះកុងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៩៧នាក់និងជាសះស្បើយ៥នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


