ព័ត៌មានជាតិ
ស្ដ្រីវិជ្ជមានកូវីដ ២នាក់ទៀតហើយ បានសម្រាលកូនដោយសុវត្ថិភាព នៅមន្ទីរពេទ្យប៉ោយប៉ែត
ស្ដ្រីមានផ្ទៃពោះ២នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ បានសម្រាកកូននៅមន្ទីរពេទ្យប៉ោយប៉ែតដោយសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
បើតាមតាមការអះអាងរបស់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា មានស្ត្រីមានផ្ទៃពោះ២នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត១មាន ឈ្មោះ ព្រំ ឡៃ អាយុ៣៥ ឆ្នាំ ផ្ទៃពោះលើកទី២ មុខរបរមេផ្ទះ រស់ភូមិ ក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលបានទារកម្នាក់ ភេទប្រុស ទម្ងន់៣.៣គីឡូក្រាមនៅវេលាម៉ោង ១០យប់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ ចំណែកទី២មានឈ្មោះ អ៊ុល ស្រីណុច អាយុ១៨ឆ្នាំ ផ្ទៃពោះកូនទី១ មុខរបរមេផ្ទះ រស់នៅភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងបន្តថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញស្ត្រីឈ្មោះ អ៊ុល ស្រីណុច វិជ្ជមានកូវីដ១៩ បានដឹកយកមកសម្រាកនៅនិងធ្វើការតាមដាន និងព្យាបាលជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់។ លុះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៩ព្រឹក ស្ត្រី ខាងលើ បានឈឺពោះ និង សម្រាលបានទារក ស្រី១នាក់ ទម្ងន់២.៨ គីឡូក្រាម។ ស្ត្រីទាំង២នាក់ បានសម្រាលតាមធម្មជាតិ និង មានសុវត្ថិភាព ទាំងម្តាយនិងទារក ចំណែកក្រុមគ្រូពេទ្យបន្តការព្យាបាលថែទាំ និង តាមដានសុខភាពជាបន្តបន្ទាប់ តាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់។


គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមគ្រូពេទ្យបានធ្វើការសម្រាលស្ត្រី ដែលមានផ្ទៃពោះ វិជ្ជមានកូវីដ១៩ ចំនួន៩នាក់មកហើយ សម្រាលកូនដោយវះកាត់ ចំនួន១ករណី ហើយមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សម្រាលបានចំនួន ៨ ករណី និង មន្ទីរពេទ្យខេត្តមង្គលបូរី ចំនួន១ ករណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



