ព័ត៌មានជាតិ
អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវឲ្យពលរដ្ឋជម្លៀសចេញឲ្យអស់ ខណៈស្ថានភាពកំពុងប្រុងជើងការខ្ពស់
អាជ្ញាធរក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ តាមការណែនាំរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យប្រជាពលរដ្ឋជម្លៀសចេញពីក្រុងប៉ោយប៉ែតឲ្យអស់ ខណៈស្ថានការណ៍នៅក្រុងប៉ោយប៉ែត កំពុងមានការប្រុងជើងការខ្ពស់។

តាមការប្រកាសរបស់អាជ្ញាធរ ស្ថានភាពផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនរបស់ខេត្តបន្ទាយមានជ័យ មាន* ភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ខណៈនៅព្រឹកថ្ងៃទី១០ធ្នូ នេះមានយន្តហោះចម្បាំងរបស់ ថៃ F-16 ក៏បានហោះ ឆ្វែលលើគោលដៅជាច្រើនកន្លែង ក្នុងក្រុងប៉ោយប៉ែត។

អាជ្ញាធរក្រុងប៉ោយប៉ែតបានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានជម្លៀសទៅទីសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានរៀបចំ និងទៅតាមតំបន់ផ្សេងៗ បានប្រមាណជា ៦០%ហើយ នៅសល់៤០%ទៀត ដែលពួកគាត់កំពុងតែបន្តរស់នៅ និងជម្លៀសជាបន្តបន្ទាប់។ អាជ្ញាធរនៅតែអំពាវនាវ តាមលទ្ធភាពដែលប្រជាពលរដ្ឋអាចធ្វើទៅបាន គឺ សូមឱ្យប្រជាពលរដ្ឋជម្លៀសចេញពីក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែតចាប់ផ្ដើមតានតឹងចាប់តាំងពីថ្ងៃទី៩ ធ្នូ បន្ទាប់ពីយោធាថៃ បានដាក់ពង្រាយរថពាសដែក នៅផ្សាររ៉ុងក្លឿ ឈមនឹងក្រុងប៉ោយប៉ែត និងបន្ទាប់ពីមានសំឡេងផ្ទុះអាវុធដែលស្នូរអាវុធទាំងនោះ ផ្ទុះនៅភូមិជោគជ័យ និងភូមិព្រៃចាន់ និងបន្ទាប់ពីអាជ្ញាធរថៃ បានបណ្ដេញ និងជម្លៀសពលរដ្ឋរបស់ខ្លួន និងអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ចេញអស់កាលពីម្សិលមិញ។ យោធាថៃបានបាញ់ប្រហារមកលើយោធាកម្ពុជា លើទីតាំងរបស់ប្រទេសកម្ពុជា នៅខេត្តបន្ទាយមានជ័យតាំងពីរសៀលថ្ងៃទី៨ ធ្នូ រហូតមកដល់ពេលនេះ គឺពុំទាន់មានការថមថយនៅឡើយ៕
អត្ថបទ៖ អ ពៅ




-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


