សន្តិសុខសង្គម
ក្រុមជនជាតិថៃព្រួតចាក់សម្លាប់សន្តិសុខខ្មែរម្នាក់ ខណៈម្នាក់ទៀតរងរបួស
បុរសជាសន្តិសុខជនជាតិខ្មែរម្នាក់ត្រូវបានជនជាតិថៃពីរនាក់ចាក់សម្លាប់នៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងបុរីសានស៊ាន្តហូរ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខណៈម្នាក់ទៀតរងរបួស។ ករណីចាក់សម្លាប់បុរសជាសន្តិសុខបង្កដោយជនជាតិថៃនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ទោះបីយ៉ាងណា គេនៅមិនទាន់ដឹងពីមូលហេតុនៃករណីឃាតកម្មនេះនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចជំនាញកំពុងហ៊ុមព័ទ្ធទីតាំងកើតហេតុដើម្បីស្រាវជ្រាវ។

បើតាមសន្តិសុខម្នាក់ដែលរងរបួសក្នុងហេតុការណ៍នេះបានឱ្យដឹងថា នៅក្នុងផ្ទះកើតហេតុមានជនជាតិថៃប្រុសស្រីសរុបចំនួន៩នាក់ ហើយនៅក្នុងពេលកើតហេតុ មានជនជាតិថៃពីរនាក់បានមកវាយ និងចាក់បណ្ដាលឲ្យសន្តិសុខគ្នាគាត់ម្នាក់ស្លាប់ក្នុងប្លុកឈាមនៅក្នុងផ្ទះកើតហេតុ។

ដោយឡែកបើតាមប្រជាពលរដ្ឋដែលរស់នៅសងខាងកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើគេសង្កេតឃើញមានជនជាតិថៃស្នាក់នៅជាន់លើ ហើយពេលល្ងាចៗតែងចេញតាមវេរ៉ង់ដារមកជក់បារី ដោយពុំដឹងថា ជនជាតិថៃទាំងនោះធ្វើអ្វីឡើយដោយឃើញមានតែសន្តិសុខយាមការយ៉ាងតឹងរ៉ឹង។

ក្រោយពីកើតហេតុ ទាំងកម្លាំងនគរបាល ក៏ដូចជាអាវុធហត្ថ បានចុះដល់ទីតាំងកើតហេតុ ក៏ស្រាប់តែជនជាតិថៃដែលស្នាក់នៅកន្លែងកើតហេតុបានស្ទុះរត់ចេញទៅតាមអគារខាងលើ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចនាំគ្នាបិទទ្វារផ្ទះ និងត្រូវបានសមត្ថកិច្ចចាប់បានជនជាតិថៃទាំងនោះបាន២នាក់។
ជុំវិញហេតុការណ៍ឃាតកម្មជនជាតិថៃចាក់សម្លាប់សន្តិសុខខ្មែរនេះ សមត្ថកិច្ចនៅមិនតាន់បញ្ជាក់ព័ត៌មានឲ្យច្បាស់នៅឡើយទេ ខណៈជំនាញកំពុងស្រាវជ្រាវ៕
អត្ថបទ៖ អ ពៅ



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


