Connect with us

ព័ត៌មានជាតិ

សាក្សី​ម្នាក់ឃើញ​ស្រ្តី​សតិមិនគ្រប់​ដើរ​​តាម​ផ្លូវ​​ពីព្រឹក​ ​ម៉ោង​ជាង ១២ អ្នក​ភូមិ​ផ្អើល​ឆោឡោ​មាន​មនុស្ស​ស្លាប់​

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ រថយន្តមួយ​គ្រឿង​បាន​បើកមកកិនស្រ្តី​វិកលចរិកម្នាក់​ស្លាប់ក្នុងថ្លុកឈាមនៅក្នុងគម្ពោធព្រៃ​ក្បែរ​ផ្លូវជាតិ ហើយ​រថយន្តបាន​បើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

សពស្ត្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ វេលាម៉ោង១២ព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ នៅក្រោមដើមចាន់គិរី មានដើមកន្ទ្រង់ចំណុចគោកដូនអូក នៅខាងលិចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាអាយុប្រហែលជាង២០ឆ្នាំ មានកំពស់១,៤០ម៉ែត្រ ពាក់អាវពីរជាន់ អាវយឺតក្នុងដៃខ្លីពណ៌ផ្កាឈូក  អាវយឺតខាងក្រៅដៃវែងពណ៌ខ្មៅ ស្លៀកខោក្រណាត់ជើងវែងមានផ្កាពណ៌ក្រហម ស លឿង ស្លៀកសារ៉ុងពីលើខោជាមនុស្សវិលចរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការបានរៀបរាប់ទៀតថា បើតាមការបំភ្លឺពីឈ្មោះឆោម សុគាន់ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ បានប្រាប់សមត្ថកិច្ចថា គាត់បានឃ្វាលគោនៅវាលខាងលិចគោកដូនអូក ប្រហែល១៥០ម៉ែត្រ នៅខាងលិចភូមិឈ្នួរ លុះដល់ម៉ោងប្រហែល១០ព្រឹក ពេលកំពុងអង្គុយខាងជើងផ្លូវជាតិលេខ៦ ចំងាយប្រហែល២៥ម៉ែត្របានឃើញមនុស្សស្រីមិនស្គាល់ម្នាក់ ដើរលើផ្លូវជាតិលេខ៦ពីលិចមកកើត ពេលនោះ​មិនបានចាប់អារម្មណ៍ទេមានការសង្ស័យថាជាមនុស្សវិកលចរឹក។

លុះនៅវេលាម៉ោងជាង២រសៀល ឮថាមានមនុស្សស្លាប់ នៅចំនុចគោកដូនអូក ក្រោមដើមចាន់គិរី ដល់ពេលមកមើលទើបដឹងថាជាស្ត្រីដែលគាត់ឃើញពីព្រឹកមិញ។

លោកអធិការបានបញ្ជាក់ទៀតថា ឆ្លងតាមការពិនិត្យ ស្ថានភាពសាកសពក្បាលមានរបួសបែក។ តាមការសន្និដ្ឋាន ជនរងគ្រោះ អាចជាមនុស្សមានសតិមិនប្រក្រតី ពេលដើរមកដល់ចំណុចកើតហេតុ បានដេកនៅក្រោមដើមចាន់គិរី ដែលមានដើមកន្ទ្រង់ច្រើន ហើយមានរថយន្តមិនស្គាល់អត្តសញ្ញាញបើកមកកិនចំក្បាល បណ្តាលឲ្យស្លាប់នឹងកន្លែងតែម្តង រថយន្តទៅបាត់តែម្តង។

សពដោយមិនស្គាល់សាច់ញាតិ បានប្រគល់ឲ្យលោកមេភូមិ មេឃុំចាត់ចែងបូជានិងរក្សាទុកធាតុនៅនឹងវត្តឈ្នួរមានជ័យក្រែងមានសាច់ញាតិមករក៕

អត្ថបទ៖ វ៉ាន ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ២ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម