ព័ត៌មានជាតិ
បង្ហើបតម្លៃជិះផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ មួយគីឡូម៉ែត្រគិតថ្លៃពី ១០ សេនទៅ ១៥ សេន
ផ្លូវល្បឿនលឿនដែលបានសម្រេចការសាងសង់បានជាង ៥០% គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៣។ ផ្លូវល្បឿនលឿងទីមួយរបស់ប្រទេសកម្ពុជា វិនិយោគដោយក្រុមហ៊ុនចិន ជាផ្លូវបង់ថ្លៃសេវាប្រើប្រាស់ដែលអាចរត់បានល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
តម្លៃលើការបើកបរផ្លូវល្បឿនលឿននេះចន្លោះពី ១០ សេន ទៅ ១៥ សេនក្នុងមួយគីឡូម៉ែត្រ។
ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវល្បឿនលឿនកាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស្នើឲ្យមានការបញ្ចុះតម្លៃសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា លទ្ធភាពពលរដ្ឋពេលនេះមិនទាន់អាចចំណាយលើការបង់ថ្លៃសេវាបើកបរលើផ្លូវល្បឿននេះទេ បើកំណត់តម្លៃស្តង់ដាតាមប្រទេសមួយចំនួននោះ។
តម្លៃស្តង់ដារផ្លូវល្បឿនលឿនតាមប្រទេសផ្សេងៗចន្លោះពី ១០ សេន ទៅ ១៥ សេនក្នុងមួយគីឡូម៉ែត្រ អីចឹងបើធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវចំណាយយ៉ាងហោចណាស់ក៏២០ដុល្លារដែរ លើប្រវែងផ្លូវជាង ១៩០ គីឡូម៉ែត្រនេះ។
លោករដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុនបញ្ចុះថ្លៃ ដើម្បីផ្តល់លទ្ធភាពអាចឲ្យពលរដ្ឋប្រើប្រាស់ផ្លូវល្បឿនលឿននេះបាន។
“ខ្ញុំបានស្នើឲ្យក្រុមហ៊ុនបញ្ចុះតម្លៃសិន ចាំ ៥ ឬ១០ឆ្នាំទៀត ចាំកំណត់តម្លៃជាថ្មី ពេលសេដ្ឋកិច្ចកម្ពុជារីកចម្រើន ជីវភាពប្រជាជនល្អប្រសើរ”។

ឯកឧត្ដមរដ្ឋមន្ត្រីក៏សំណូមពរដល់ក្រុមហ៊ុន អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរសាកល្បងមួយរយៈ ពេលដាក់ឲ្យដំណើរការ ដើម្បីបានដឹងពីស្ថានភាពការប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងនេះ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ វិនិយោគក្នុងកញ្ចប់ទឹកប្រាក់ជាង ២ ពាន់លានដុល្លារ ហើយជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុត តភ្ជាប់ទៅផែសមុទ្រក្រុងព្រះសីហនុ ដែលការធ្វើដំណើរចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ។
គម្រោងស្ថាបនាផ្លូវនេះ ផ្តល់គុណប្រយោជន៍ដល់តម្លៃសេដ្ឋកិច្ចជាតិ ដែលកាត់បន្ថយពេលនៃការធ្វើដំណើរពី ៥ម៉ោងមកនៅត្រឹម ២ ម៉ោង សម្រួលការដឹកជញ្ជូនកាន់តែឆាប់រហ័ស៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


