Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ចាប់​ផ្តើម​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មករ ​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ជំហាន​ទី​១

បានផុស

នៅ

​រាជរដ្ឋាភិបាល​បានចាប់ផ្តើម​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ស្បែកជើង​និង​កាបូប​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ ​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ និង​ក្រុងព្រះសីហនុ​នៃ​ខេត្ត​ព្រះសីហនុ​ជំហាន​ទី​១​ ចាប់ពី​ថ្ងៃ​ទី​២២​ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក បណ្ឌិត អ៉ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅក្នុង​សេចក្តី​ជួន​ដំណឹង​ថា ​កម្មករនិយោជិត ​ដែល​ត្រូវ​ទទួល​បាន​ការឧបត្ថម្ភ​ជំហាន​ទី​១​នេះ​មាន​ចំនួន ២៧៥៧៤៧​នាក់​ នៅ​រោងចក្រ​ចំនួន​៥១៣​ ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ស្បែកជើង​និង​កាបូប ​ដែល​ស្ថិត​នៅក្នុង​តំបន់​បិទទុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​រាជធានី​ភ្នំពេញ ​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​ និង​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​ដោយ​កម្មករ​ម្នាក់ៗ​នឹង​ទទួល​បាន​ថវិកា​ចំនួន​១៦​ម៉ឺន​រៀល​តែមួយ​ដង​គត់​។

​លោក រដ្ឋមន្ត្រី បាន​បន្តថា​ ធនាគារ​ឯកទេស​វី​ង​និង​ផ្ញើ​សារ​អំពី​ការបើក​ប្រាក់ឧបត្ថម្ភ​ចំនួន​១៦​ម៉ឺន​រៀល​នេះ ​ស្របតាម​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ទុក​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ​ ដែល​បងប្អូន​បានផ្ដល់​មក​ឲ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ​នេះ​ពេលកន្លងមក​។​ លោក រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ធនាគារ​ឯកទេស​វី​ង​នឹង​បង្វិលប្រាក់​ឧបត្ថម្ភ​នេះ​ ជូន​រដ្ឋាភិបាល​វិញ​បើសិនជា​បងប្អូន​ខកខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ ក្នុង​រយៈពេល​១០​ថ្ងៃ​បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​។

​លោក រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ ​បងប្អូន​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ទូរ​សព្ទ​ ដែល​ទទួល​បាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង​ ដែល​នៅ​ជិត​បំផុត​ហើយ​ការបើកប្រាក់​នេះ ​មិន​តម្រូវ​ឲ្យ​បងប្អូន​បង់ថ្លៃ​សេវា​ពេល​ប្រាក់ឧបត្ថម្ភ​នេះឡើយ​។ លោក រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​ក្នុងករណី​បងប្អូន​កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ចំនួន​៥១៣ នេះ​មិន​បានទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​ទេ​សូម​ទំនាក់ទំនង​តាមរយៈ​តេ​ឡេ​ក្រាម ឬ​លេខ​ទូរស័ព្ទ​១២៩៧៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ និងស្លាប់១នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២៤ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៤១ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥២ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម