ព័ត៌មានជាតិ
អាជ្ញាធរស្រុកបរិបូណ៌ ចុះរុះរើបែចិញ្ចឹមត្រី របស់ពលរដ្ឋវៀតណាមចំនួន ២៧
ក្រុមការងារចម្រុះ ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានចុះរុះរើដំបូលបែចិញ្ចឹមត្រី របស់ប្រជាជនវៀតណាម ចំនួន ២៧បែ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌បន្ទាប់ពីពួកគេបានលួចធ្វើជញ្ជាំងនិងដំបូលបែចិញ្ចឹមត្រីឡើងវិញក្រោយពីផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកបានបញ្ចប់នៅក្នុងឆ្នាំ ២០២០។

លោក ផល សុភាព អភិបាលរង ស្រុកបរិបូណ៌ជាអ្នកដឹកនាំកម្លាំងក្រុមការងារចម្រុះខាងលើនេះនៅព្រឹកថ្ងៃទី២២ ខែ មិថុនានេះ បាននិយាយឱ្យដឹងថា ដោយអនុវត្តតាមផែនការ ៥ ឆ្នាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកនេះក្រុមការងារចម្រុះស្រុកបរិបូណ៌ បានសហការគ្នាចុះដឹកនាំឱ្យម្ចាស់បែដោយផ្ទាល់ រុះរើជញ្ជាំងនិងដំបូលបែរចំនួន ២៧ បែឱ្យអស់ឡើងវិញ ដែលពួកគេបានលួចធ្វើដំបូលនិងជញ្ជាំងឡើងវិញប៉ុន្មានខែថ្មីៗនេះ។

ដោយឡែកនៅថ្ងៃទី ២២ នេះ ជញ្ជាំងនិងដំបូលបែ ប្រមាណ ៧០ ភាគរយនឹងត្រូវរុះរើអស់ និងនៅសល់៣០ភាគយទៀតបន្តរុះរើឱ្យអស់ត្រឹមថ្ងៃស្អែក ឬថ្ងៃបន្ទាប់។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូក៏បានឲ្យដឹងដែរថា ឃុំឆ្នុកទ្រូមាន៣ ភូមិ និងមានប្រជា ពលរដ្ឋសរុបចំនួន ២១៦៩ គ្រួសារ ក្នុងនោះក៏មានជនជាតិរៀតណាមចំនួន ៧៨០ គ្រួសារផងដែរ។

ផ្ទះប្រជាពលរដ្ឋសរុប ចំនួន ១១៥២ ខ្នងផ្ទះ តែភាគច្រើនជាផ្ទះបណ្ដែតលើទឹក។ ជាមួយគ្នានោះបែរក៏មានចិញ្ចឹមត្រីជាង ១០០ បែរផងដែរ។ ក្នុងនោះបែរចិញ្ចឹមត្រីនៅក្នុងភូមិឆ្នុកទ្រូ សរុបមាន ចំនួន ៥៩ បែរដែលភាគច្រើនជារបស់ជនជាតិវៀតណាម។
លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ថា រយះពេល ៣ ទៅ៤ ខែនេះដោ យសារជំងឺកូវីដ១៩ ឆ្លងចូលសហ គមន៍ អាជ្ញាធរឃុំមិនសូវបានចុះពិនិត្យតាមដង ទន្លេនោះទេ ជាហេតុធ្វើឱ្យជនជាតិវៀតណាមបានលួចធ្វើដំបូលនិងជញ្ជាំងបែចំនួន ២៧ ឡើងវិញនៅក្នុងភូមិឆ្នុកទ្រូ។

ចំណែកប្រជាពលរដ្ឋខ្មែរបាននាំគ្នាចិញ្ចឹមត្រីនៅតាមស្រះលើគោកអស់ហើ យ។ ដូច្នេះពេលនេះក្រុមការងារចំរុះរបស់ស្រុកបានចុះមកដឹកនាំឲ្យម្ចា ស់បែររុះរើជញ្ជាំង និងដំបូលបែរចិ ញ្ចឹមត្រីអោយអស់ឡើងវិញ ដោយមិនអនុញ្ញាតឱ្យបែរចិញ្ចឹមត្រីមានជញ្ជាំងនិងដំបូលនោះឡើយ។
ព្រោះថាបើបែរចិញ្ចឹមត្រីមានជញ្ជាំង និងដំបូលពិត ជាមានមនុស្សស្នាក់ នៅច្រើន ហើយពិតជាមានបង្គន់បត់ជើងចូលក្នុងទឹទន្លេទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹកទន្លេ៕ អត្ថបទ៖ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


