ព័ត៌មានជាតិ
ព្រះសង្ឃចំនួន១៤អង្គនិងប្រជាពលរដ្ឋជីវភាពខ្វះខាតចំនួន០២គ្រួសារ ទទួលអំណោយលោកបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បាននាំយក អំណោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី ប្រគេនព្រះសង្ឃចំនួន១៤អង្គ និងប្រជាពលរដ្ឋទីទាល់ក្រចំនួន០២ គ្រួសារ នៅវត្តចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវទេយ្យទាន និងស្បៀងអាហារ ថវិកា ទៅប្រគេនព្រះសង្ឃ ដែលកំពុងខ្វះខាតចង្ហាន់ប្រចាំថ្ងៃ និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ដោយសាររងផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែមានការព្រួយបារម្ភអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងពេលដែលប្រទេសជាតិយើងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារ និងទីវត្តអារាម ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ ទេយ្យទាន មានអង្ករចំនួន ២៥០ គីឡូក្រាម , មី១៥កេស , ត្រីខកំប៉ុង ១០យួរ , ទឹកបរិសុទ្ធ០៥កេស , ម៉ាស់ពីរប្រអប់ , ជេល០២ដប និងបច្ច័យមួយចំនួនផងដែរ ដោយឡែកប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួនពីរគ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម , មីចំនួនមួយកេស , ទឹកត្រីចំនួនមួយយួរ , ត្រីខកំប៉ុងចំនួនមួយយួរ និងថវិកាក្នុងមួយគ្រួសារ ២០ម៉ឺនរៀល។

ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត មានចិត្តរំភើបរីករាយយ៉ាងក្រៃលែង ដោយបានទទួលជំនួយស្បៀងអាហារ និងថវិកាបានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ព្រមទាំងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ សូមបានប្រកបដោយពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ ប៊ុន រដ្ឋា





-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


