Connect with us

ព័ត៌មានជាតិ

គាំទ្រជានិច្ចចំពោះអង្កការយូនីសេហ្វដែលបានចូលរួមក្នុងកិច្ចការវាយតម្លៃនិងត្រួតពិនិត្យកម្មវិធីផ្ទេរសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារ

បានផុស

នៅ

ក្នុងនាមក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាលោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច
បានថ្លែងនូវការគាំទ្រជានិច្ចដោយសូមអបអរសាទរចំពោះអង្កការយូនីសេហ្វដែលបានចូលរួមសហការក្នុងកិច្ចការជាច្រើនដូចជាការវវាយតម្លៃ ការត្រួតពិនិត្យ ការផលិតសម្ភារៈផ្សព្វផ្សាយកម្មវិធីផ្ទេរសាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ជូនស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រនិងជនងាយរងគ្រោះដោយសារជំងឺរាតត្បា​ត​កូវិដ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ប៊ុនថា អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បានថ្លែងបែបនេះនាថ្ងៃម្សិលមិញ ខណៈជួបប្រជុំពិភាក្សាជាមួយក្រុមការងារអង្គការយូនីសេហ្វ ក្នុងការវសយតម្លៃនិងត្រួតពិនិត្យសម្រាប់កម្មវិធីផ្ទេរសាច់ប្រាក់តាមរយៈZoom។

យោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាថ្មីៗនេះលោក សុខ ប៊ុនថា បានបញ្ចាក់​ថា បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពិសេសដែលទទួលផលប៉ះបាល់ដោយសារជម្ងឺរាតត្បាតកូវិដ១៩ បានអញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួនដើម្បីបន្តទទួលសាច់ប្រាក់ឧបឋមពីរាជរដ្ឋាភិបាលតាំងពីថ្ងៃទី១០ធ្នូ២០២០មកម្លេះ។

ក្នុងនាមក្រសួងសង្គមកិច្ចលោកអនុរដ្ឋលេខាធិការបានថ្លែងនូវការអរគុណ គាំទ្រជានិច្ចចំពោះអង្កការយូនីសេហ្វដែលបានចូលរួមក្នុងកិច្ចការវាយតម្លៃនិងត្រួតពិនិត្យកម្មវិធីផ្ទេរសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក៍ដូចសកម្មឍភាពមនុស្សធម៏ជាច្រើនទៀត។ ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម