ព័ត៌មានជាតិ
លំអិត! ករណីប្រទះឃើញក្រពើជាប់មាត់លូ ផ្អើលពេញស្រុកអង្គរជុំ
សៀមរាប ៖ ករណីប្រទះឃើញសត្វក្រពើជាប់មាត់លូងាប់ នៅតាមបណ្តោយផ្លូវកៅស៊ូ កណ្តាលស្រុកអង្គរជុំបណ្ដាលឲ្យមានការភ្ញាក់ផ្អើលនោះ តាមពិតគឺជាក្រពើងាប់រួចមកហើយ ពោលគឺងាប់កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ តែដោយសារតែម្ចាស់រកកន្លែងកប់មិនទាន់បាន គាប់ជួនទឹកលិច បណ្ដាលឲ្យក្រពើនោះ អណ្តែតតាមទឹកមកជាប់នៅមាត់លូ ទើបពលរដ្ឋប្រទះឃើញមានការភ្ញាក់ផ្អើលតែម្តង។
បើតាមលោក លុក ផុស អភិបាលស្រុកអង្គរជុំបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា បញ្ហាសត្វក្រពើដែលប្រជាពលរដ្ឋប្រទះឃើញ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មិនមែនសត្វក្រពើរស់នោះឡើយ គឺក្រពើនោះបានងាប់តាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ រួចម្ចាស់ក្រពើបានយកមកដាក់នៅលើគ្រែនៅមុខផ្ទះរបស់គាត់ លុះយប់ទ្បើងក៏ទឹកជំនន់បានឡើង ក៏អណ្តែតសត្វក្រពើបាត់ទៅ។

លោកអភិបាលស្រុកអង្គរជុំ បានបញ្ជាក់ថា ក្រោយពីបានដំណឹងមានប្រជាពលរដ្ឋប្រទះឃើញសត្វក្រពើភ្លាម ក្រុមការងារស្រុក សហការជាមួយកម្លាំងនគរបាលស្រុកបានចុះស្រាវជ្រាវ រកម្ចាស់ក្រពើដែលងាប់នោះ។
លោកបានបន្តទៀតថា ម្ចាស់សត្វក្រពើដែលងាប់ប្រទះឃើញ មានឈ្មោះ សយ សារ៉ន ភេទប្រុសអាយុជាង៥០ឆ្នាំ រស់នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ។ ម្ចាស់ក្រពើ ឈ្មោះ សយ សារ៉ន បានប្រាប់សមត្ថកិច្ចឲ្យដឹងថា សត្វក្រពើ ១ក្បាលនេះ ទើបទិញចូលមកថ្មី ហើយយកមកដាក់ក្នុងអាងក្រពើរបស់គាត់ដែលមានស្រាប់ ហើយវាក៏ខាំគ្នាក្នុងអាង ជាច្រើនលើក ច្រើនសារ ទើបងាប់។ ហើយម្ចាស់ បានយកក្រពើដែលងាប់នោះ លើកចេញពីអាងមកដាក់លើគ្រែខាងក្រៅ ពុំទាន់បានយកទៅកប់នោះទេ ដោយសារទឹកជំនន់លិច គ្មានកន្លែងកប់ចោល។

ក្រោយមកទឹកជំនន់ឡើងកាន់តែច្រើន បណ្តាលឲ្យលិចគ្រែនោះ អណ្តែតសាកសពក្រពើ មកជាប់នៅមាត់លូ នៅតាមបណ្តោយផ្លូវកៅស៊ូ កណ្តាលស្រុកអង្គរជុំ។
ម្ចាស់ក្រពើបានបន្ថែមទៀតថា រូបគាត់គ្មានចេតនា បណ្តែតក្រពើដែលងាប់នោះចោល ពាសវាលពាសកាល ដែលបង្កឲ្យមានភាពចលាចល ភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋយើងនោះទេ។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកអង្គរជុំ និងសាធារណជនមេត្តាកុំភ័យខ្លាច ឬយល់ច្រឡំថា ក្រពើរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមរួចចេញពីទ្រុង តាមពិតដោយសារវាងាប់ ម្ចាស់លើកមកដាក់លើគ្រែ គាប់ជួនទឹកលិចបណ្ដែតក្រពើមកជាប់នៅនឹងលូនោះទេ៕
ដោយ ៖ គ្រឿន វ៉េត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


