Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ថ្មី ចំនួន​៤​នាក់

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​នៅ​ល្ងាច​ថ្ងៃទី២២ ​ខែមិថុនា ឆ្នាំ២០២១​នេះ បាន​បង្ហាញ​អត្តសញ្ញាណ អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៤​នាក់ ​៣​នាក់​ជា​ករណី​នាំចូល និង​១​នាក់​ករណី​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង​។​

ស្ទឹងត្រែង Cambodia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិជ្ជមាន​ទាំង​៤​នាក់​រួមមាន​៖ ទី១. ឈ្មោ​ខន រិទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង ក្រុង​ខេត្តស្ទឹងត្រែង, ទី២. ឈ្មោះ ស៊ីម ម៉ាច ភេទ​ស្រី​ អាយុ៤៥ឆ្នាំ​ ជនជាតិខ្មែរ មកពី​ស្រុក​ល្វាឯម ខេត្តកណ្ដាល​, ទី​៣.​ឈ្មោះ​ ស្រូ អាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ មកពី​ស្រុក​កោះធំ ខេត្តកណ្ដាល, ទី​៤. ឈ្មោះ វ៉ាន វ៉េ​ត ភេទប្រុស​ អាយុ១៦​ឆ្នាំ​ ជនជាតិខ្មែរ​ មកពី​ស្រុក​ស្អាង ខេត្តកណ្ដាល​។

លោ​ក ទន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សំណូមពរ​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ​ដែលមាន​ការសង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩​ សូម​ស្ម័គ្រចិត្ត​មក​យក​សំណាក់ ​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​។ សូម​បញ្ជាក់ថា​៖​ខេត្តស្ទឹងត្រែង​មាន​ករណី​ឆ្លង​កូ​វីដ​១៩ ចំនួន​២៩​នាក់ ស្រី​១១​នាក់​បាន​(​ជាសះស្បើយ​១១ ក្នុងនោះ​ស្រី​៦​នាក់​)​និង​កំពុង​សម្រាក ព្យាបាល​ចំនួន​១៨​នាក់ មាន​ស្ត្រី​ចំនួន​៥​នាក់​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម