Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ៖ ជំនួយនានា​របស់អង់គ្លេស​បង្ហាញឱ្យឃើញ​ជំហរឥរិយាបថ​ចំពោះកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅ​ថ្ងៃទី ២៣ ខែមិថុនា ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី​និងពហុ​ភាគី​រវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃទី ២៣ ខែមិថុនា បញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ច លោក ដូមីនិក រ៉ាអាប់ បានជួបប្រជុំផ្លូវការជាមួយ លោក ឧបនាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា ប្រកាសថា ក្នុងជំនូបនោះ​ភាគីទាំងពីរ (កម្ពុជា-អង់គ្លេស) បាន​ពិភាក្សា​ពី​ការពង្រីកទំនាក់ទំនង​លើវិស័យមួយចំនួន​ដូចជា សេដ្ឋកិច្ច​ ពាណិជ្ជកម្ម អប់រំ ការបោសស​សំអាត​មីន សុខាភិបាល និងបរិស្ថាន។

ភាគីទាំងពីរ​​បាន​ពិភាក្សា​លើ​ការពង្រីក​ទំនាក់ទំនង​លើវិស័យ​មួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និង​បរិស្ថាន។ ក្នុង​នោះរួមទាំង​ការ​ទាក់ទាញ​អ្នកវិនិយោ​ និង​ការបង្កើតក្របខណ្ឌច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស​ឱ្យដឹង​ទៀតថា​ ភាគីទាំងពីរ​បានផ្លាស់ប្ដូរ​យោបល់គ្នា​ពីបញ្ហា​តំបន់​ និងអន្តរជាតិ​ពាក់ព័ន្ធ​ការ​ធ្វើ​ជាប្រធាន​អាស៊ាន​របស់​កម្ពុជា ដូចជា​សេចក្ដីព្រៀង​ប្រតិបត្តិ​របស់​បណ្ដាភាគី​នៅសមុទ្រ​ចិនខាងត្បូង បញ្ហាប្រទេសនៅ​មីយ៉ាន់ម៉ា ឬភូមា ​និង​ការប្រែប្រួលអាកាសធាតុ។ 

ក្នុងនោះភាគីទាំងពីរ ក៏បានលើកឡើងពី បញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍន៍ថ្មីនៅកម្ពុជា ខណៈដែល រាជរដ្ឋាភិបាល នៃចក្រភពអង់គ្លេស បន្តផ្ដល់​ប្រពន្ធអនុគ្រោះពន្ធ GSP ដល់ប្រទេសកម្ពុជា និងជំនួយដល់វិស័យអប់រំ និងបោសសម្អាតមីន និង​អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។

លោក​បណ្ឌិត គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា មើល​ឃើញ​ថា​ នៅក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ឥរិយាបទការទូតរបស់អង់គ្លេស​ហាក់​មានការប្រយ័ត្នប្រយ៉ែង ហើយផ្តល់ការគោរព និងស្វែងយល់គ្នាទៅវិញទៅមក ដោយលើកបញ្ហា​ពិភា​ក្សានោះជាការផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក មិនមែនជាការបង្គាប់បញ្ជា ដែលធ្វើឱ្យប៉ះពាល់​ទៅដល់ ទំនាក់ទំនងទ្វេភាគី។

លោកបណ្ឌិត គិន ភាបន្តថា ទាំងពីរភាគី ទាំងអង់គ្លេស និងកម្ពុជាក្ដីគឺហាក់ដូចជាមានបំណង​ស្ដាប់​គ្នា​ទៅវិញទៅមកហើយជាពិសេសអង់គ្លេស ហាក់ដូចជាព្យាយាមស្ដាប់ នូវអ្វីដែលភាគីកម្ពុជា ចង់និយាយ​មិនមែនជាការដាក់សម្ពាធ ហើយព្យាយាមស្វែងយល់គ្នាទៅវិញទៅមកដើម្បីពង្រីក​នូវទំនាក់ទំនងទាំង​ក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខ័ណ្ឌពហុភាគី។

ឆ្លើយសំនួរពីកម្ពុជាថ្មីថា មានមតិខ្លះនិយាយថា អង់គ្លេសបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា តែឥរិយ៉ាបថរបស់អង់គ្លេសនៅតែបង្ហាញពីការគាំទ្រ និងផ្តល់ជំនួយដល់កម្ពុជាបន្តបន្ទាប់ ដូចជាបន្តប្រព័ន្ធអនុគ្រោះពន្ធ (GSP ) ដល់កម្ពុជាដើម តើមូលហេតុអ្វី?

លោកបណ្ឌិត គិន ភា ប្រាប់ថា ធម្មតាប្រទេសលោក ខាងលិច មិនថាតែអង់គ្លេសទេ មានបារាំង អាល្លីម៉ង់ ឬសហរដ្ឋ​អាមេរិក​ក៏ដោយ ដែលធ្វើដំណើរទស្សនកិច្ចមកកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ នៅអាស៊ីមួយចំនួន គេតែងតែលើកឡើងនូវពាក្យពេជន៍មួយចំនួន ពាក់ព័ន្ធនឹងសិទ្ធមនុស្ស ពាក់ព័ន្ធ​នឹងដំណើរការប្រជាធិបតេយ្យជាមួយប្រទេសទាំងអស់ហ្នឹង ព្រោះ សិទ្ធិមនុស្សក្តី ប្រជាធិបតេយ្យក្តី​ជាតម្លៃស្នួលដែលគេប្រកាន់យកក្នុងកាតព្វកិច្ចរបស់គេដែលគេចាត់ទុកថា ជាអ្នកទ្រទ្រង់ជា​អ្នកគាំ​ពារ​ខាងប្រជាធិបតេយ្យ ខាងសិទ្ធិមនុស្ស។

បើតាមលោក បណ្ឌិត គិនភា ” ពួកគេតែងតែលើកឡើង​ដើម្បីបង្ហាញពីតម្លៃស្នូល​របស់ពួកគាត់ ប៉ុន្តែ​មិនមែនមានន័យថា គេមិនចោទប្រកាន់យើងទេ យើងឃើញថាទំនាក់ទំនងនិងនៅតែមានល្អទេ ការ​សន្យាផ្ដល់ជំនួយនានាពីអង់គ្លេស បានបញ្ជាក់គ្រប់គ្រាន់ហើយថា អង់គ្លេសបានយល់អំពីស្ថាន​ភាព​ជាក់​ស្ដែងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ហើយបានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាប្រទេស​ទាំងពីរ និងសារសំខាន់ដែលកើតចេញពី ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះផងដែរ”។

អ្នកវិភាគរូបនេះបញ្ជាក់ថា បើយើងមើលទៅលើទិដ្ឋភាពរូបភាពពីរ យើងដឹងថា អង់គ្លេសកំពុងតែ​ដាក់ពាក្យស្នើសុំជាដៃគូសន្ទនា​ពេញលេញជាមួយអាស៊ាន ហើយរបៀបវារៈ នឹងត្រូវពិភាក្សា​នៅឆ្នាំ​ក្រោយ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយអង់គ្លេសគឺមានកិច្ចការច្រើន ដែល​ត្រូវធ្វើជាមួយ​នឹងបណ្តា​ប្រទេសនានា នៅអាស៊ីអាគ្នេយ៍ ដូច្នេះចង់មិនចង់អង់​គ្លេសត្រូវតែផ្ដល់ឥរិយបថកាទូត​មួយដែលផ្តល់ការគោរពចំពោះគ្នាទៅវិញទៅមក៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៣៩ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម