ព័ត៌មានជាតិ
WHOផ្តល់ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រមានតម្លៃជាង៦សែន ៥ម៉ឺនដុល្លារដល់ក្រសួងសុខាភិបាល
ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO)បានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្ត្រមានតម្លៃជាង៦៥៨០០០ដុល្លារអាមេរិកដល់ក្រសួងសុខាភិបាលដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។

ពិធីប្រគល់ជំនួយសម្ភារៈទាំងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្ត្រដែលអង្គសុខភាពពិភពលោកបានប្រគល់ជួនក្រសួងសុខាភិបាលរួមមាន ១. ម៉ាសN95 ចំនួន៧ម៉ឺនម៉ាស់ ២.ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន៣៦០គ្រឿង ៣.ឱសថ Dexamethasone ចំនួន១៩០០០ប្រអប់ និង៤.ម៉ាស៊ីនភ្លើង ចំនួន២៥គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន ៦៥៨០០០ដុល្លារអាមេរិក។

លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការសុខភាពពិភពលោកទាំងការិយាល័យនៅប្រទេសកម្ពុជានិងការិយាល័យប្រចាំតំបន់អាស៊ីប្រធាតុខាងលិចដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជាដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោកចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នតើយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញប្រធានៈការការពារទប់ស្កាត់និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ឱ្យបានកាន់តែឆាប់រហ័ស៕

សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


