ព័ត៌មានជាតិ
មានអ្វីប្លែក ? ជំនួបលើកដំបូងរវាងមេដឹកនាំសិទ្ធិមនុស្សកម្ពុជា-អ្នករាយ ការណ៍ពិសេសថ្មី UN !
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីរសៀល ថ្ងៃទី ២៤ ខែមិថុនានេះ បានជួបពិភាក្សាជា មួយលោក វីទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយ ការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា តាមប្រព័ន្ធអន ឡាញ ហើយបើតាមលទ្ធផលជំនួបបញ្ជាក់ថា ជំនួបនោះផ្តោតលើចំណុច៣ សំខាន់។

ទី១. វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអង្គការ សហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

ទី២. វិធានការច្បាប់ និងរដ្ឋបាលឆ្លើយតបនឹង កូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ លោក កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ-១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការដូចគ្នានេះ នៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃ ទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។

ទី៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។ ពាក់ព័ន្ធបញ្ហានេះ លោក កែវ រ៉េមី បានធ្វើការបង្ហាញពីវឌ្ឍនភាព នៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយ សេរី របស់បក្សនយោបាយ និងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។
ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការ និងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស ហើយលោក កែវ រ៉េមី ក៏បានស្នើសុំផងដែរ ឱ្យអ្នករាយការណ៍ពិសេសធ្វើរបាយការណ៍និងផ្តល់អនុសា សន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា។

សូមបញ្ជាក់ថា លោក វិទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បានក្លាយជាអ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជាជំនួសលោកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលបានចប់អាណត្តិ។ លោកត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សជ្រើសរើសពីក្នុងចំណោមមនុស្ស ៣នាក់ចុងក្រោយ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ បានប្រកាសតែងតាំងលោក វិទិត ម៉ុនតារប៊ន ជាអ្នករាយការណ៍ពិសេសទទួលផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផ្លូវការ នៅក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែមីនា ឆ្នាំ២០២១ កន្លងមក។ លោកគឺជាជនជាតិថៃ ធ្លាប់ឆ្លងកាត់បទពិសោធន៍ការងារផ្នែកច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិជាច្រើននៅលើឆាកអន្តរជាតិ៕
ដោយ ៖ កោះកែវ

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


