ព័ត៌មានជាតិ
មន្ត្រីសុខាភិបាល ប្រាប់ពលរដ្ឋកុំផ្អើលទិញថ្នាំការពារកូវីដ ខណៈពិភពលោក មិនទាន់រកឃើញអ្វីក្រៅតែពីវ៉ាក់សាំងទេ
លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រៅតែពីមានវ៉ាក់សាំងចាក់សម្រាប់បង្ការជំងឺកូវីដ-១៩ គឺមិនមានឱសថណាដែលអាចការពារ ឬព្យាបាលជំងឺនេះបានឡើយ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាផ្អើលទៅទិញថ្នាំព្យាបាលជំងឺកូវីដ ១៩នៅតាមឱសថស្ថាននានាទុកសម្រាប់ព្យាបាលជំងឺដោយខ្លួនឯងនៅពេលមានអាការៈផ្តាសាយ ក្តៅខ្លួន ហៀសំបោរ ក្អក និងឈឺបំពង់កដោយមិនចាំបាច់ធ្វើសំណាកឡើយដែលផ្ទុយពីក្រសួងសុខាភិបាលដែលមានណែនាំទៅយកសំណាករកវីរុសកូវីដ១៩ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាកុំឱ្យជំងឺវិវត្តន៍ទៅជាធ្ងន់ធ្ងរ។
តាមរយៈផ្ញើសារជាសំឡេង លោក ស្រី វេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿទៅតាមការឃោសនានានារបស់បុគ្គលមួយចំនួនហើយនាំគ្នាផ្អើលទៅទិញថ្នាំការពារកូវីដ-១៩ នៅតាមឱសស្ថាននានាដែលធ្វើឱ្យបាត់បង់ថវិកា និងមានបញ្ហាលើសុខភាពថែមទៀត។
គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤៥៣៦៦នាក់ អ្នកជាសះស្បើយចំនួន៤០០១០នាក់អ្នកកំពុងសម្រាកព្យាបាលចំនួន៥៣៥៦នាក់និងអ្នកស្លាប់ចំនួន៤៩៣នាក់នាក់៕អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


