Connect with us

ព័ត៌មានជាតិ

វៀតណាម​នៅសល់​សេណា​រី​យ៉ូ​ចំនួន​២ តែប៉ុណ្ណោះ​ត្រូវ​ជ្រើស​រើស​សម្រាប់​ការរៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣១

បានផុស

នៅ

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​វៀតណាម កំពុង​ពិចារណា​ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១ ដោយ​អាច​នៅ​រក្សាទុក​នៅ​ចុងឆ្នាំ​២០២១ ដដែល ឬ​អាច​ពន្យារពេល​ទៅ​ឆ្នាំ​២០២២​វិញ ខណៈដែល​ការសម្រេច​ចុងក្រោយ នឹងត្រូវ​លើក យកមក​ពិភាក្សា​នៅ​ថ្ងៃ ទី​៨ ខែកក្កដាខាងមុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(SEAGames) លើក​ទី​៣២ ឆ្នាំ ២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAM SOC) និង​ជា​អគ្គលេខាធិការ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្គប្រជុំ​បានដាក់​សេណា​រី​យ៉ូ​ចំនួន​២ គឺអាច​រក្សាទុក​នៅ​ចុង ឆ្នាំ​២០២១ ដដែល ឬ​អាច​ពន្យារពេល​ទៅ​ឆ្នាំ​២០២២ វិញ ហើយ​ភាគី​វៀតណាម​បាន​ឆ្លើយតប​ដោយ​ពេញចិត្ត​ថា នឹង​ដាក់ជូន​រដ្ឋាភិបាល​របស់ខ្លួន ដើម្បី​ធ្វើការ​សម្រេច​ជា​ចុងក្រោយ​ក្នុង​២​សប្ដាហ៍​ខាងមុខ​។ មានន័យថា នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខនេះ ការកោះប្រជុំ​របស់​គណៈ​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នឹង​អនុម័ត​ចុងក្រោយ ហើយ​បានដាក់​លក្ខខណ្ឌ​ឱ្យ​វៀតណា​ម​ថា ត្រូវតែ​អនុម័ត​ចុងក្រោយ ។

ទោះយ៉ាងណា​ក៏ដោយ ការអនុម័ត​ចុង ក្រោយនេះ មិន​មានន័យថា វៀតណាម​ទទួលបាន​ការសម្រេច​ក្នុង​អង្គប្រជុំ​នេះ​ទេ ព្រោះថា​អង្គ​ប្រជុំបាន​ពិភាក្សាគ្នា​ហើយ និង​បាន​លើក​ការប្រជុំ​នេះ​ទៅ​ឲ្យ​គណៈ​ក​ម្មា​ធិការប្រតិបត្តិ​របស់​ស​ហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ស​ម្រេច​ទៀត ទើប​អាច​ចេញ​ជា​ស្ថាពរ​បាន​។ ប៉ុន្ដែ​ជា​ទស្សនទាន​រួម​របស់​អង្គប្រជុំ គឺ​បាន​អបអរសាទរ​ចំពោះ​សេណា​រី​យ៉ូ​ទាំង ២​នេះ​ថា បើ​វៀតណាម​យក​សេណា​រី​យ៉ូ​មួយណា គឺ​ប្រទេស​ទាំងអស់​នឹង​គោរព​តាម ហើយនឹង​ខិតខំ​រៀបចំខ្លួន ដើម្បី​ចូល រួម បើទោះបីជា​ប្រទេស​ភាគច្រើន​មាន​បញ្ហា​នៅ​ឆ្នាំ​២០២២ ក៏ដោយ​។​

លោក​បញ្ជាក់ថា តាម​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បាន​ពិនិត្យមើល​លទ្ធភាព​របស់​វៀតណាម ដែល​ត្រូវធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ២០២១ ថា​តើ​ត្រូវ​រក្សាទុក​នូវ​កម្មវិធី និង​ពេលវេលា នៃ​ការប្រកួត​ដដែល ឬមួយ​ក៏ត្រូវ​លើក​ពេល​? ខណៈដែល​ប្រ ទេស​នីមួយៗ​បាន​បញ្ចេញ​នូវ​អំណះអំណាង​រៀងៗ​ខ្លួន​ក្នុង​ការទទួល​ឬ​មិន​ទទួល យក ក្នុងការ​សម្រេចចិត្តរ​បស់​វៀតណាម ដែល​ចង់​ពន្យារពេល​ស៊ី​ហ្គេម​រយៈពេល​វែង​។

គួរ​បញ្ជាក់ថា កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០២១ ម្ចាស់ផ្ទះ​វៀតណាម បានបញ្ជាក់​ជំហរ​របស់ខ្លួន​ថា ប្តេជ្ញាចិត្ត​ខ្ពស់​នឹង​ព្យាយាម​ធ្វើ​ស៊ី​ហ្គេមនា​ចុងឆ្នាំ ២០២១​ឱ្យបាន ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជាក់ស្តែង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​រីក​រាលដាល​ជាស​កល​នៅឡើយ ទើប​ធ្វើឱ្យ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ ចង់​ពន្យារពេល​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម