ព័ត៌មានជាតិ
ដំណាំកញ្ឆា៨ទីតាំងបន្ថែមទៀត នៅឃុំព្រះបាទជាន់ជុំ ត្រូវបានកាប់បំផ្លាញ
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ដែលជនខិលខូចលួចដាំបានចំនួន៨ទីតាំង និងអាងស្តុកទឹក៧ ។

ប្រតិបត្តិការចុះបង្ក្រាបកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ គឺធ្វើឡើងនៅចំណុចដុបថ្មចង្ក្រាន ស្ថិតនៅភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ២,២១៨ម៉ែត្រក្រឡា និងបន្តស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

សូមរំលឹកថា ដំណាំកញ្ឆាខុសច្បាប់នៅក្នុងភូមិសាស្ដ្រស្រុកគិរីវង់ ត្រូវបានកម្លាំងនគរបាលស្រុកចុះបង្ក្រាបជាបន្តបន្ទាប់ និងកាប់បំផ្លាញអស់ជាច្រើនកន្លែងផងដែរ តែម្ចាស់ដំណាំកញ្ឆទាំងនេះ នៅមិនទាន់ឃាតខ្លួនបានឡើយ រហូតប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាអាជ្ញាធរអនុវត្តវិធានការខុសគោលដៅ៕
អត្ថបទ ៖ សុខុម







-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


