ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅក្នុងដីចំការ
ឧត្តរមានជ័យ ៖ សកម្មភាពកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី ដោយមានប្រជាពលរដ្ឋឈ្មោះ គឹម ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ កសិករ រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ B៦០ ចំនួន ០៤គ្រាប់ គ្រាប់B៨០ ចំនួន ០៦គ្រាប់ និងក្បាលគីបបំផ្ទុះ ចំនួន ០១គ្រាប់ នៅត្រង់ចំណុចដីចម្ការរបស់គាត់ ខាងកើតភូមិទំនប់អភិវឌ្ឍន៍ចម្ងាយ៣០០ម៉ែត្រ ហើយបានមករាយការណ៍ជូនប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរស្វាយភ្លាមៗនោះក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យដល់កន្លែងទីតាំងគ្រាប់ និងសន្និដ្ឋានថា ជាគ្រាប់សេសសល់ពីសម័យសង្គ្រាម។

បច្ចុប្បន្នបានរាយការណ៍ជូន អង្គការដោះមីនកម្ពុជា មកយកទៅកម្ទេចចោលកន្លែងដែលមានសុវត្ថិភាពរួចរាល់អស់ហើយដែល។ សមត្ថកិច្ចបានបញ្ជាក់ថា សំណល់គ្រឿងផ្ទុះ សល់ ពី សម័យ សង្គ្រាមនៅមានច្រើនកប់ក្នុងដី។

សូមបងប្អញនប្រជាពលរដ្ឋ នៅ តាម តំបន់ ដាច់ស្រយាល ងាយ រង គ្រោះ ថា្នក់ ពិសេស ក្មេងតូចៗ។
ហើយសមត្ថកិច្ចបានបន្តទៀតថា ការ ជីក គាស់ កាយ រុករាន ដី ព្រៃ ធ្វើ ចំការ ងាយ និង គ្រោះថ្នាក់ ដោយ សារ យុទ្ធ ភណ្ឌ មិន ទាន់ ផ្ទុះ ជាករណីមកហើយ។

យើង រួម គ្នា ទប់ ស្កាត់ ការ គ្រោះ ថ្នាក់ បណ្តាល មក ពី សំណល់ គ្រឿង ផ្ទុះ សល់ពី សម័យ សង្គ្រាម ក្នុង សហគមន៍ យើង ទាំងអស់ គ្នា ។

បើពេល ឃើញ គ្រាប់ មិន ទាន់ ផ្ទុះ សូម កុំ ប៉ះពាល់ វា ហើយ រាយការណ៍ ជូន ភូមិ -ឃុំ ប៉ុស្តិ៍ នគរបាល នៅក្នុង មូលដ្ឋាន របស់ អ្នក ឬក៏ ទំនាក់ ទំនង មក ការិយាល័យ គ្រប់ គ្រង អាវុធ គ្រឿង ផ្ទុះ នៃអធិការរដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ៕
ដោយ ៖ ចាន់ ធី





-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


