ព័ត៌មានជាតិ
ចិនមានបំណងបោះទុនវិនិយោគ បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ក្រុមហ៊ុន Hainan Starlight Chemical របស់ចិនបានបង្ហាញចំណាប់អារម្មណចង់បោះទុនវិនិយោគដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅប្រទេសកម្ពុជា។

លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការបង្ហាញបំណងវិនិយោគបង្កើតរោងចក្រចម្រាញ់ប្រេងកាតនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយ តំណាងក្រុមហ៊ុនHainan Starlight Chemical កាលពីថ្ងៃទី២១ ខែតុលានៅក្រសួងរ៉ែ។

លោក ជៀប សួរ មានប្រសាសន៍បន្តថា ជាការឆ្លើយតប ក្រសួងរ៉ែនិងថាមពល សូមស្វាគមន៍សម្រាប់ការស្វែងរកឱកាសនៃវិនិយោគនិងការអភិវឌ្ឍវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបានបន្ថែមថា ប៉ុន្តែក្រសួងស្នើឲ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគនិងត្រូវគោរពតាមច្បាប់និងបទប្បញ្ញត្តិរបស់កម្ពុជា ដើម្បីស្នើសុំការសិក្សាស្រាវជ្រាវនិងលទ្ធភាពនៃការវិនិយោគ។

លោកអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានឲ្យដឹងទៀតថា បច្ចុប្បន្ន ប្លុករុករកប្រេង ដែលនៅទំនេរ មាននៅដែនសមុទ្រចំនួន៤ ប្លុក និងនៅដែនគោកប្លុកនៅសល់ចំនួន១៨សម្រាប់សិក្សាស្រាវជ្រាវ៕
ដោយ ៖ សំអឿន
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


