ព័ត៌មានជាតិ
កសិករគួរយល់ដឹងអំពីកម្មវិធី Chamka App ដែលជាដំណោះស្រាយថ្មីមួយប្រកបដោយភាពច្នៃប្រឌិត
ក្រុមការងារលេខាធិការដ្ឋាន កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វីសខន់ថាក់ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន BRONX Technology កាលពីពេលថ្មីៗកន្លងទៅនេះ បានរៀបចំសិក្ខា អនឡាញមួយ ស្តីពី ការវាយតម្លៃបច្ចេកទេសគមនាគមន៍ និងព័ត៌មានសម្រាប់កសិករខ្នាតតូច។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗពីរគឺចង់ណែនាំអ្នកចូលរួមឲ្យស្គាល់ពីកម្មវិធីទូរស័ព្ទ ចំការ ដែលជាដំណោះស្រាយនវានុវត្តន៍មួយសម្រាប់កសិករខ្នាតតូចនៅកម្ពុជា និងផ្សព្វផ្សាយពីលទ្ធផលពីការវាយតម្លៃបច្ចេកទេសគមនាគមន៍ និងព័ត៌មានសម្រាប់កសិករខ្នាតតូចដើម្បីបង្ហាញពីសក្កានុពលសេវាកម្ម ក៏ដូចជាលទ្ធភាពជោគជ័យផ្នែកពាណិជ្ជកម្មទៅកាន់សាធារណជន និងភាគីពាក់ព័ន្ធនានាក្នុងប្រទេស។ដោយយោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក្នុងការជម្រុញបន្ថែមទំនើបកម្ម វិស័យកសិកម្ម ការលើកកម្ពស់បច្ចេកទេសគមនាគមន៍ និងព័ត៌មានត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងអស់។
ស្របពេលជាមួយគ្នានេះ កម្មវិធីទូរស័ព្ទ ចំការបានតួជាឧទាហរណ៍ដ៏ល្អមួយក្នុងការប្រើប្រាស់កម្មវិធីបច្ចេកទេសគមនាគមន៍ និងព័ត៌មាន ក៏ដូចជា បច្ចេកទេសឌីជីថលក្នុងការជម្រុញការអភិវឌ្ឍវិស័យជនបទ និងកសិកម្ម ដោយធ្វើឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានកសិកម្មទំនើបៗសំខាន់ៗក្នុងចំណោមកសិករដែលពឹងពាក់លើកសិកម្ម ហើយពួកគេអាចប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីជួយជីវភាពរស់នៅរបស់ពួកគេដោយធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។
លទ្ធភាពក្នុងការទទួលបានព័ត៌មានទាំងនេះក៏អាចផ្តល់នូវឱកាសដ៏មានសក្កានុពលក្នុងការបង្កើនប្រាក់ចំណូល និងធ្វើឲ្យប្រសើរឡើងនូវជីវភាពដល់សហគមន៍ជនបទជាច្រើន ដោយតាមរយៈការបង្កើនប្រសិទ្ធផលនៃផលិតកម្មកសិកម្ម និង ការអភិវឌ្ឍខ្សែសង្វាក់តម្លៃ។ ការអភិវឌ្ឍទាំងនេះនឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាវិបុលភាពជាតិផងដែរ។
ក្នុងឱកាសសិក្ខាសាលាអនឡាញនេះ លោកបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានលើកឡើងថា សព្វថ្ងៃនេះ បច្ចេកវិទ្យាព័ត៌មាន និងប្រាស្រ័យទាក់ទង (Information and Communication Technologies, ICT) បាន នឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មាន និងចំណេះដឹងផ្សេងៗជូនមនុស្ស ក៏ដូចជា សម្របសម្រួលក្នុងការប្រាស្រ័យទាក់ទង ។ យើងអាចបញ្ជូនសារ ឮ និងរហូតដល់អាចឃើញគ្នា ទោះបីជាយើងនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ ដោយមើលឃើញអំពីផលប្រយោជន៍ នៃ ICT មានអ្នកផ្តល់ជំនួយជាច្រើនបានភ្ជាប់ជំនួយរបស់គេ ជាមួយនឹងលក្ខខណ្ឌ នៃការប្រើប្រាស់ ICT ហើយដោយមានការយល់ស្រប យើងសម្រេចអនុវត្តធ្វើកិច្ចការដ៏ទាន់សម័យនេះ’។
លោក Rajiv Pradhan នាយក នៃអង្គការ Swisscontact ប្រចាំប្រទេសកម្ពុជាក៏ជាគណៈអធិបតីក្នុងកិច្ចប្រជុំសិក្ខាសាលា និងបានបង្ហាញសេចក្តីពេញចិត្តចំពោះការណែនាំ នៃកម្មវិធី Chamka App ដែលជាដំណោះស្រាយថ្មីមួយប្រកបដោយភាពច្នៃប្រឌិតចំពោះកសិករខ្នាតតូច ។
សិក្ខាសាលានេះរៀបចំឡើងដើម្បីណែនាំកម្មវិធី CHAMKA App ដែលជាដំណោះស្រាយច្នៃប្រឌិតថ្មីសម្រាប់កសិករខ្នាតតូចក្នុងការទទួលបានព័ត៌មានបច្ចេកទេស និងទទួលបានជំនួយបច្ចេកទេសពីអ្នកជំនាញកសិកម្មនៅពេលដែរពួកគេមានបញ្ហាចំពោះការងារកសិកម្មប្រចាំថ្ងៃរបស់ពួកគេ។ ការពិភាក្សាលើគំរូអាជីវកម្មរបស់កម្មវិធី Chamka App ក៏ពិតជាធ្វើអោយមានការចាប់អារម្មណ៍ផងដែរដែលស្របជាមួយនឹងគោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីបង្ហាញណែនាំកម្មវិធី Chamka App រួមជាមួយនិងការពិភាក្សាអំពី និរន្តរភាពនៃសេវាកម្មនាពេលអនាគត។
លោក Visal Kith ជានាយកប្រតិបតិ្តនៃក្រុមហ៊ុន Bronx Technology ដែលជាអ្នកច្នៃបង្កើតកម្មវិធី Chamka App, ក៏លើកឡើងពីអត្ថប្រយោជន៍សំខាន់នៃបច្ចេកវិទ្យាក្នុងការលើកកម្ពស់វិស័យកសិកម្មនៅក្នុងប្រទេសដែលវាបានអនុញ្ញាតឱ្យកសិករស្វែងរកជំនួយបច្ចេកទេសដោយផ្ទាល់ពីអ្នកជំនាញកសិកម្មសម្រាប់ការធ្វើកសិកម្មរបស់ពួកគេ។ កម្មវិធី Chamka App គឺកាន់តែមានសារៈប្រយោជន៍នៅកំឡុងពេលនៃរាតត្បាតជំងឺ កូវីត-១៩ ព្រោះថា កសិករនៅតែអាចទាក់ទងជាមួយអ្នកជំនាញបានតាមរយៈកម្មវិធី Chamka App។ កម្មវិធី Chamka ផ្តល់ជូននូវមុខងារជាច្រើនសម្រាប់កសិករ ។ វាដើរតួជាទីផ្សារអេឡិចត្រូនិចដែលអាចឱ្យអ្នកផ្គត់ផ្គង់ អាចផ្សព្វផ្សាយអំពីទំនិញធាតុចូលកសិកម្ម និងកសិករអាចដាក់លក់ទិន្នផលកសិកម្មរបស់ពួកគេ។ កម្មវិធី Chamka App បានដាក់អោយប្រើប្រាស់ជាផ្លូវការសរុបចំនួន ១៥ ខេត្តក្រុងរួចមកហើយរហូតមកដល់ពេលនេះបច្ចុប្បន្ន នឹងមានអ្នកប្រើប្រាស់ប្រមាណជា ៤៣០០០នាក់នាពេលបច្ចុប្បន្ន ។
នៅក្នុងនោះដែរ ក៏មានអ្នកជំនាញបច្ចេកទេសចំនួន ៦នាក់សម្រាប់ផ្តល់ជាជំនួយបច្ចេកទេសដល់កសិករ និងមានអ្នកផ្គត់ផ្គង់ទំនិញធាតុចូលកសិកម្មចំនួន ៣០មកហើយលើកម្មវិធីនាពេលបច្ចុប្បន្ននេះ។អំពីកម្មវិធីទូរស័ព្ទចំការ សូមជម្រាបជូនថា ចំការ គឺជាកម្មវិធីសូហ្វវែរមួយដែលដំណើរការនៅលើទូរស័ព្ទដៃឆ្លាតវៃគ្រប់ប្រភេទ ។ កម្មវិធីនេះផ្ដល់នូវចំណេះដឹងល្អៗ អំពីការធ្វើកសិកម្មនានា និង សេវាប្រឹក្សាយោបល់ពីអ្នកជំនាញបច្ចេកទេសកសិកម្មជាច្រើន ដល់កសិករខ្នាតតូច។ ម្យ៉ាង វិញទៀត កម្មវិធី ចំការ នេះក៏ជាទីផ្សារអេឡិចត្រូនិច ដែលកសិករខ្នាតតូចអាចភ្ជាប់ទំនាក់ទំនងជាមួយរវាងអ្នកផ្គត់ផ្គង់ និងអ្នកទិញ ដើម្បីអាចធ្វើការលក់ និង ទិញទំនិញ ធាតុចូល និងទិន្នផលកសិកម្មនានាបាន ដែលទាំងអស់នេះនឹងធ្វើឱ្យមានភាពប្រសើរឡើងនូវប្រសិទ្ធភាពខ្សែសង្វាក់ផលិតកម្ម និង ជាចំណែកមួយជួយដល់ការសន្សំសំចៃថ្លៃចំណាយនានានៃផលិតកម្ម ហើយជួយដល់ការបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចបានកាន់តែច្រើនឡើងបន្ថែមទៀត។
អំពីគម្រោងគម្រោងវាយតម្លៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) សម្រាប់កសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជាគឺជាគម្រោងមួយដែលមានគោលបំណងជួយដល់ការបង្កើនប្រាក់ចំណេញ និង ការពង្រឹងភាពធន់របស់កសិករខ្នាតតូច តាមរយៈការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី ICT ដើម្បីជាជំនួយដល់ការភ្ជាប់ទំនាក់ទំនង ការចែករំលែកព័ត៌មាន និង ការលក់ទិន្នផលនឹងទំនិញធាតុចួលកសិកម្មនានានៅលើទីផ្សាររបស់កម្មវិធី។ គម្រោងនេះឧបត្ថម្ភថវិកាដោយក្រសួងកសិកម្ម អាហារ និង កិច្ចការងារជនបទនៃសាធារណរដ្ឋកូរ៉េ (MAFRA) និង IFAD ហើយត្រូវបានគ្រប់គ្រង និង អនុវត្តជាផ្នែកមួយនៃកម្មវិធី ASPIRE របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ។ សមាសធាតុសំខាន់ៗរបស់គម្រោងត្រូវបានអនុវត្តដោយក្រុមហ៊ុន Bronx Technology Co. Ltd នៅក្នុងច្នៃបង្កើត និងអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យា (Chamka) រួមជាមួយនឹងអង្គការ ស្ចីស ខន់ថាក់ ក្នុងការវាយតម្លៃដោយឯករាជ្យទៅលើសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននេះសម្រាប់កសិករខ្នាតតូច ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ