Connect with us

ព័ត៌មានជាតិ

លោកស្រីឱ វណ្ណឌីន៖ មក​ដល់​ម៉ោង​នេះ មិន​មាន​វ៉ាក់សាំង​អាស្រ្តាហ្សេណេកា​ នៅសល់​នោះទេ

បានផុស

នៅ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩)បានបដិសេធថា មិនមានការប្រមូលផ្ដុំគ្នាចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេណេកា ដោយបង់ការ​ប្រាក់នោះឡើយ ហេតុដូចនេះសូមសាធារណជនកុំជឿលើការឃោសនារបស់ជនខិលខូចទាំងនោះឱ្យសោះ។

ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមដែលបាននិយាយតៗគ្នាថាមានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំង ដោយមានការបង់ប្រាក់រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនបាន​ចាត់​ឲ្យ​ក្រុមការងារ គ.វ.ក១៩ ចុះស្រាវជ្រាវនៅតាមគ្លីនិកឯកជនដែលមានការនិយាយតៗគ្នា ដោយរកឃើញថា​ការនិយាយនេះមិនមានភាពច្បាស់លាស់ និងមានការលើកឡើងថាជាការ​និយាយលេងឬនិយាយតៗគ្នា។

លោកស្រីបានបញ្ជាក់ថា មកដល់ពេលនេះមិនមានវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេណេកា ដែលនៅសល់សម្រាប់ចាក់នៅក្នុងការប្រមូលផ្ដុំគ្នាបែបនេះដែរ ព្រោះបានប្រើប្រាស់អស់លទ្ធភាព​និង​ហួសសុពលភាពប្រើប្រាស់ ហើយក៏មិនទាន់មានវ៉ា់សាំងប្រភេទនេះមកដល់កម្ពុជាបន្ថែមទៀតដែរ។

លោកស្រីសូមធ្វើការបដិសេធទាំងស្រុងនូវពាក្យចចាមអារាមទាំងនេះ ហើយ​សូមបញ្ជាក់ជូនជាថ្មីថាការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវផ្ដល់ជូនដោយឥតគិតថ្លៃជូនដល់បុគ្គល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងស្ថិតនៅក្រុមអាទិភាពដែលកំណត់ដោយរាជរដ្ឋាភិបាល។ ការចាក់វ៉ាក់សាំងនេះកំពុងតែដំណើរការជាបន្តបន្ទាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅត្តទៅតាមផែនការកំណត់ចំនួន១០លាននាក់ទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម