Connect with us

ព័ត៌មានជាតិ

កំណត់ត្រា​អាក្រក់បំផុត​ កម្ពុជា​រកឃើញអ្នក​ឆ្លងថ្មី​ ១១៣០ នាក់​ក្នុង​មួយ​ថ្ងៃ

បានផុស

នៅ

ក្រសួង​សុខាភិបាលបានប្រកាស​រកឃើញអ្នកឆ្លងថ្មី ១១៣០ នាក់ ជា​កំណត់ត្រា​អាក្រក់បំផុត​ក្នុង​រយៈពេល​ជិត ២ ឆ្នាំនៃការ​ផ្ទុះ​ឆ្លងកូវីដ ១៩។

ស្ថានភាព​ដ៏អាក្រក់នេះ ខណៈមន្រ្តី​សុខាភិបាលបានព្រមានទុកមុន​ថា កម្ពុជា​កំពុង​ស្ថិតនៅក្នុងបន្ទាត់​ក្រហមហើយ បើ​ការ​ផ្ទុះរាលដាលគ្រប់គ្រង​លែងជាប់ អាច​រងគ្រោះដល់​ប្រព័ន្ធ​សុខាភិបាល​របស់ប្រទេស។

ការ​វាយលុកនៃ​មេរោគ​ដែលតា ដែល​មានប្រភពមកពី​ប្រទេស​ឥណ្ឌា ជា​ពពួក​វិរុស​ឆ្លងឆ្ងន់លឿន វាយ​ប្រហារ​រហ័ស អាច​បង្ក​ប៉ះពាល់សុខភាពធ្ងន់ធ្ងរ​ដល់ជនរងគ្រោះ​​ ដោយសមត្ថភាព​ឆ្លង​របស់​វា​ច្រើនជាង ៥ ដង លើស​មេរោគ​កូវីដធម្មតា។

មេរោគនេះត្រូវ​បានរកឃើញ ភាគច្រើន​លើខ្លួនអ្នក​ដំណើរមកពីប្រទេស​ថៃ។ បើ​តាម​រដ្ឋលេខាធិការអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកជំទាវ ឱ វណ្ណឌីន នៅខែ​មិថុនា រកឃើញមេរោគ​ដែលតា​លើអ្នក​ដំណើរ ២២ នាក់ ដែលមកពីប្រទេស​ថៃ។

ការរកឃើញថ្មីបន្ថែម ១១៣០ នាក់​នេះ ធ្វើ​ឲ្យតួលេខអ្នក​ឆ្លង​សរុប​នៅប្រទេសកម្ពុជា​កើន​ដល់ ៥០ ៣៨៥ នាក់ និងជនរងគ្រោះ​ ៦០២ នាក់​បាន​ស្លាប់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម