ព័ត៌មានជាតិ
បញ្ជាអាវុធហត្ថគ្រប់គោលដៅបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក និងយានយន្តគ្រប់ប្រភេទមុនចូលក្នុងអង្គភាព
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មុននេះបន្តិចដោយបានបញ្ជាឲ្យក្រុមការងារជំនាញត្រូវតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុកនិងយានយន្តគ្រប់ប្រភេទមុនចូលក្នុងអង្គភាពជាកំហិតរួមទាំង តាមទីតាំងឈរជើង ទីតាំង ធ្វចត្តាឡឺស័ក ទីតាំងសម្រាកព្យាបាល ព្រមទាំងក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុងទីតាំងបិតទ្ទប់ជាប្រចាំតែម្ដងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ពិសេសកុំភ្លេច ៣កុំ៣ការពារឲ្យសោះដើម្បីបញ្ចប់ឲ្យបាននូវព្រឹត្តិការណ៍ថ្ងៃទី២០ គុម្ភៈ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កាលពីមុននេះបន្តិចបានបញ្ជាសារជាថ្មីតម្រូវឲ្យក្រុមការងារជំនាញត្រូវតែធ្វើកាបាញ់ថ្នាំសម្លាប់មេរោគទាំងគ្រឿងហូបចុក ស្បៀង គ្រឿងសម្ភារៈប្រើប្រាស់ ស្បៀងនិងយានយន្តគ្រប់ប្រភេទមុននឹងយកចូលក្នុងអង្គភាពជាកំហិតរួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលជម្ងឺកាចសាហាវកូវីដ១៩ (Covid19) ហើយជាការឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែបន្តណែរនាំឲ្យមន្ត្រីអាវុធហត្ថទាំងអស់អនុវត្តន៍នូវគម្លៀត ពីគ្នា គ្រប់ពេលវេលានិងកុំភ្លេច៣កុំ៣ការពារ និងធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំងមួនដើម្បីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ខណៈដែលកំពុងរីករាលដាលស្ទើពេញផ្ទៃប្រទេសកម្ពុជាដោយឆ្លងជាង៥មុឺននាក់និងស្លាប់ជាង៦០០នាក់ទៅហើយនោះគិតត្រឹមថ្ងៃទី០១ កក្កដា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងថ្លែងបន្តថា គ្រប់ទីបញ្ជាការអាវុធហត្ថនិងទីតាំងឈរជើងប្រចាំការទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចដោយពិនិត្យកំដៅ លាយដៃនឹងសាប៊ូ និងអាកុល ពាក់ម៉ាស់ជាប្រចាំហើយត្រូវប្រើប្រាស់ឧបករណ៍បាញ់សម្លាប់មេរោគដែលមន្ត្រីអាវុធហត្ថស្រាវជ្រាវ រកឃើញបង្កើតដោយខ្លួនឯងរាប់ពាន់គ្រឿងនោះតែម្តង៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


