ព័ត៌មានជាតិ
គ្រួសារអតីតយុទ្ធពិការមានជីវភាពខ្វះខាតទទួលបានផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
គ្រួសារអតីតយុទ្ធពិការ មានជីវភាពលំបាកខ្វះខាត គ្មានលទ្ធភាពសាងសង់ជម្រកស្នាក់នៅបានសមរម្យ ថ្ងៃនេះមានសំណាង គឺបានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៩៣ និង ជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវបានចុះប្រគល់ជូន ដោយ ឧត្តម សេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនិងអាជ្ញាធរដែនដី នៅនៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១ ។

ផ្ទះខ្នងទី១៩៣ ត្រូវបានសាងសង់ឡើងដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ តាមរយះ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជូនលោក អនុសេនីយ៍ត្រី លឹង លាវ អាយុ៥៦ឆ្នាំ ជាបុរសពោះម៉ាយ ប្រពន្ធស្លាប់មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន៨នាក់ ចូលបម្រើក្នុងជួរនគរបាលជាតិនៅឆ្នាំ១៩៨៤ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ផ្ទះថ្មីដែលប្រគល់ជូនគ្រួសារអតីតយុទ្ធជនពិការ ទំហំ៦ម X៤ម សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ និងបាននាំយកនូវអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកជំទាវពេជ្រ ចន្ទមុន្នី ផ្ដល់ជូនបន្ថែម មាន រទេះរុញ សម្រាប់ជនពិការ១គ្រឿង.អង្ករ៥០គីឡូក្រាម.មី២កេស.ត្រីខកំប៉ុង១យួរ.ទឹកត្រី១យួរ និងថវិកាមួយចំនួនផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ព្រោះអតីតយុទ្ធជនបានរួមចំណែកយ៉ាងធំធេង ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្ត នូវនយោបាយឈ្នះ ឈ្នះ ដើម្បីឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ បើគ្មានអតីតយុទ្ធជន ក៏មិនមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះដែរ ។

គ្រួសារអតីតយុទ្ធជនពិការ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធ បណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគម អតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនឹង ពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទ ៖ ប៊ុន រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន