Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត បើក​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​កម្ពុជា​ថ្នាក់កណ្ដាល​

បានផុស

នៅ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជា ជនកម្ពុជា​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែកក្កដា ឆ្នាំ ២០២១ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈ​ក​ម្មា​ធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស ប្រជាជន​កម្ពុជា​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom​។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​យុវជន​គណបក្ស​ថ្នាក់កណ្តាល ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​បណ្តា ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​ក្រុម​ការ ងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​នៅតាម​បណ្តា​ប្រទេស និង​ទ្វីប​សរុប​ចំនួន​៩៧​រូប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម