Connect with us

ព័ត៌មានជាតិ

បំពាននេសាទ​រដូវ​ត្រីពងកូន បង្រ្កាប​ចាប់បាន​ឧបករណ៍​ល្មើស​ជាច្រើន​ ដុត​កម្ទេចចោល

បានផុស

នៅ

សៀមរាប៖ នារដូវហាមឃាត់ដែលត្រីកំពុងពងកូន កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបនិងកំទេចបទល្មើសនេសាទខុសច្បាប់នៅនឹងកន្លែង ព្រមទាំងប្រលែងកូនត្រីមួយចំនួនចូលបឹងធម្មជាតិ​វិញ។

ការចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១ នៅចំណុចកោះវល្លិ៍ប្រេង ក្នុងភូមិសាស្ត្រមាត់បឹងទន្លេសាប នៃឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃទី ៤នេះថា ដោយមើលឃើញពីហានិភ័យ នៃការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទប្រភេទក្រឡាល្អិត ចាប់យក សូម្បីតែកូនត្រីតូចៗចម្រុះ ជាហេតុធ្វើអោយធនធានជលផល ដែលជាស្បៀងបម្រុងរួម​កាន់តែបាត់បង់។

លោក​បន្ត​ថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កំពង់ភ្លុក កម្លាំងសហគមន៍ឃុំកណ្ដែក កម្លាំងប្រជាការពារ និងលោកមេភូមច្រេស បានធ្វើការល្បាតនិងដកហូតឧបករណ៍ នេសាទខុសច្បាប់នៅចំនុចខាងលិចកោះវល្លិ៍ប្រេង  ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាលទ្ធផល សមត្ថកិច្ចបានធ្វើការដកហូត និងកំទេចចោលនៅនឹងកន្លែង ឧបករណ៍នេសាទខុសច្បាប់រួមមាន បរចំនួន៣ខ្សែសរុបប្រវែង២០០ម៉ែត្រ អ៊ូទូចំនួន៧ខ្សែ សរុបប្រវែង៤០០ម៉ែត្រ ចម្រឹងសរុបចំនួន៥០០ដើម និងបានព្រលែងកូនត្រីចម្រុះប្រមាណ៥គីឡួក្រាមចូលបឹងធម្មជាតិវិញ ។

លោកបញ្ជាក់ទៀតថា ក្នុងនាមជាពលរដ្ឋនិងអាជ្ញាធរត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម នៃពលរដ្ឋទៅថ្ងៃខាងមុខទៀត៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ វិនាទី មុន

សម្ដេចតេជោ ចាត់ទុកសកម្មភាពហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា-ហ្វីលីពីន ថា បង្ហាញពីទំនាក់ទំនងល្អ

ព័ត៌មានជាតិ៩ នាទីutes មុន

កំពង់ផែពហុបំណង នឹង​លេច​រូបរាងក្នុង​ខេត្ត​ក្រចេះ ជំរុញការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ខេត្ត​ភាគ​ឦសាន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុងតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

វប្បធម៌ ជំនឿ១៥ នាទីutes មុន

ធ្វើយ៉ាងម៉េចដឹងថា ទិញ​ប៉ះចំដីគ្មានហុងស៊ុយ មិននាំទុក្ខលំបាកដល់ម្ចាស់

សន្តិសុខសង្គម១៩ នាទីutes មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

Sokha Hotels

ព័ត៌មានពេញនិយម