Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី រកឃើញអ្នកឆ្លង​កូវីដថ្មីចំនួន៧នាក់បន្ថែម

បានផុស

នៅ


រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវនិងរកឃើញករណីវិជ្ជមាន​កូវីដ១៩ចំនួន៧នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្តសំណាក និងមួយចំនួនទៀតមានអាការ:មិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្តសំណាក(Rapid Test)ជាលទ្ធផលក្នុងចំណោមសំណាកចំនួន៤៤៣នាក់ រកឃើញវិជ្ជមានកូវីដ១៩ចំនួន៧នាក់។

គិតត្រឹមថ្ងៃទី៤ ខែកក្កដា នៅក្នុងខេត្តរតនគិរី មានអ្នកវិជ្ជាមានកូវីដ១៩សរុបចំនួន៥៣៩នាក់ ព្យាបាលជាសះស្បើយចំនួន៦១នាក់ និងស្លាប់៤នាក់៕

អត្ថបទ ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម