Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សាធារណការ ខេត្តព្រះវិហារ និង​មន្ត្រី នាំ​យក​ថវិកា​ជាង​២០​លាន​រៀល ប្រគល់ជូន​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត

បានផុស

នៅ

ភ្នំពេញ ​៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ លោក សំ លាង​ទ្រី រួម​នឹង​សហការី នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​នាំ​ថវិកា​សរុប​ចំនួន​ជាង​២១.១៥០.០០០​រៀល ប្រគល់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តព្រះវិហារ ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ ក្រោម​ប្រធានបទ «​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាង​ទ្រី បាន​មានប្រសាសន៍​លើកឡើងថា ថវិកា​ដែល​នាំមក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ នាពេលនេះ មាន​ចំនួន​២០​លាន​រៀល​ជា​ថវិកា​របស់លោក និង​ក្រុមគ្រួសារ ហើយ​មួយចំនួនទៀត បានមកពី​ការចូលរួម ចំណែក​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មាន​សម្ភារ​មួយចំនួនទៀត​ដូចជា ម៉ាស​ចំនួន ៩០០០​ប្រអប់ មី​ចំនួន​១០​កេស​ធំ​ផងដែរ​។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​ក្ន​យ​ង​ឱកាស​នោះដែរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក សំ លាង​ទ្រី ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដែល​បាន​លះបង់​ថវិកា​និង​សម្ភារ​ផ្ទាល់ខ្លួន នាំយកមក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្នុង​ការងារ​មនុស្សធម៌​។

​លោកស្រី ចឹក ហេង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានទទួល​ថវិកា​សរុប​ពី​សប្បុរសជន ក្នុងឱកាស​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ សរុប​ចំនួន ៧៦៣00​ដុល្លារ​អាមេរិក​៕

ដោយ ៖ ស្រី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម